ទំព័រដើម ទំព័រដើម ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងផ្ដល់ជូន Camera Video ចំនួន ១...

ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងផ្ដល់ជូន Camera Video ចំនួន ១ គ្រឿង ដល់មន្ត្រីព័ត៌មានខេត្តកោះកុង

- ពាណិជ្ជកម្ម -

កោះកុង÷ ឯកឧត្តម ខៀវកញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ នាយកទីប្រឹក្សាក្រសួងព័ត៌មាន បាន អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងផ្ដល់ជូន Camera Video ចំនួន ១ គ្រឿង ជើង Camera ១ កាបូបដាក់ម៉ាស៊ីនថត ១ និង Memory ចំនួន ២ និងថវិកាចំនួន ២ លានរៀល ដល់មន្ទីរព័ត៌មានខេត្តកោះកុង នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កញ្ញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មានខេត្តកោះកុង ត្រូវបង្កើតក្រុមការងាររៀបចំការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ នៅ ក្នុងតេកតុក ដែលអាចជំរុញការផ្សាយបានលឿនរហ័ស។ ឯកឧត្តម បានមាន ប្រសាសន៍ថា នៅពេលខាងមុខនេះ ក្រសួងព័ត៌មាន ដែលជាស្ថាប័នផ្សព្វ ផ្សាយរបស់ជាតិ មានតួនាទីសំខាន់ក្នុងការផ្សាយ នៅក្នុងនោះ ការត្រៀមផ្សាយផលិតកម្មធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការ ប្រកួតប្រជែង របូតអន្តរជាតិឆ្នាំ ២០២៣ គ្រោងរៀបចំធ្វើឡើងនៅចុងខែសីហាឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលមានបណ្ដាប្រទេសជាង ២០ នាំយករបូតមកចូលរួមប្រកួតប្រជែងបង្ហាញសមត្ថភាពស្នាដៃ និងទេពកុសលរៀងៗខ្លួន ។

លោកមុំម៉ាឡិកាប្រធានមន្ទីរព័ត៌មានបានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ។យ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីជានិច្ចកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់ និងគិតគូរពីមន្ត្រីក្រោមឱវាទ ប្រកបដោយគុណធម៌។ សូមលើកហត្ថប្រណម បួងសួងដល់ព្រះរតនត្រៃយយ៍ កែវទាំង៣ និងវត្ថុសាកសិទ្ធក្នុងលោក បីបាច់ថែរក្សាឯកឧត្តមរដ្ឋមន្ត្រី សូមមាន សេរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម