ទំព័រដើម ទំព័រដើម យុវសិស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ ក្រោយជិះម៉ូតូឌុបគ្នាទៅសាលារៀន ត្រូវរថយន្តធុនធ្ងន់សណ្តោងកន្ទុយមួយគ្រឿង បើកបុកពីក្រោយពេញទំហឹង

យុវសិស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ ក្រោយជិះម៉ូតូឌុបគ្នាទៅសាលារៀន ត្រូវរថយន្តធុនធ្ងន់សណ្តោងកន្ទុយមួយគ្រឿង បើកបុកពីក្រោយពេញទំហឹង

- ពាណិជ្ជកម្ម -

ខេត្តបាត់ដំបង៖ នៅ ថ្ងៃទី១៦ ខែមករា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1X -1105 បើកបរដោយយុវសិស្សម្នាក់ឈ្មោះ ភូ លីហេង ភេទប្រុស អាយុ ១៦ឆ្នាំ និងអ្នករួមដំណើរជាប្អូនបង្កើតម្នាក់ឈ្មោះ ភូ លីហ៊ួរ អាយុ១៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីត្បូងទៅជើង គោលបំណងដើម្បីទៅសាលារៀន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តធុនធ្ងន់សណ្តោងកន្ទុយមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹងនិងកិនបណ្តាលអោយជនរងគ្រោះជាបងស្លាប់ភ្លាមៗ និងអ្នករួមដំណើរជាប្អូនរងរបួសធ្ងន់ ចំណែករថយន្តគេចខ្លួនបាត់ស្រម៉ោល។
សមត្ថកិច្ចបានដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានបញ្ជូនអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំស្វែងរកម្ចាស់រថយន្តអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម