ទំព័រដើម ទំព័រដើម រដ្ឋបាលខេត្តកណ្ដាល បានចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយការបាក់ស្រុតដីតាមសណ្ដទន្លេ ដោយជំនន់ទឹកភ្លៀងចំនួន២៧គមរួសារ ស្ថិតក្នុងភូមិព្រែកសំរោង និងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល

រដ្ឋបាលខេត្តកណ្ដាល បានចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយការបាក់ស្រុតដីតាមសណ្ដទន្លេ ដោយជំនន់ទឹកភ្លៀងចំនួន២៧គមរួសារ ស្ថិតក្នុងភូមិព្រែកសំរោង និងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល

- ពាណិជ្ជកម្ម -

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយការបាក់ស្រុតដីតាមសណ្ដព្រែក ដោយជំនន់ទឹកភ្លៀងចំនួន២៧គ្រួសារ ស្ថិតក្នុងភូមិព្រែកសំរោង និងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ ផងដែរ។

ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពី ភ្លៀងធ្លាក់ខ្លាំង ដែលបានរងការវាយប្រហារដល់ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងមក ដែលបណ្តាលឱ្យអាងស្តុកទឹកមួយចំនួន មានមានទឹកកើនឡើងទើបបណ្ដាលអោយអាងស្តុកទឹកស្វយ័តអន្លង់ជ្រៃ នៃស្រុកថ្ពងទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ទើបមន្ទីរជំនាញរួមជាមួយអោយអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកបញ្ជៀសពីការហូរច្រះធ្វើឲ្យបាក់ទំនប់ ជាយថាហេតុ ទើបធ្វើអោយភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ។

សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹក និងអាណិតអាសូរ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វារតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះឬស្លាប់បាត់បង់ជីវិតដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានឡើយ ពិសេសពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនៅពេលនេះផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ព្រែក សូមមានការប្រុងប្រយ័ត្នខ្ពស់ជាមួយសត្វអសិរពិសនានា ពិសេសចាស់ជរា កុមារតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរមួយទឹក ឬលេងទឹកឡើយ ដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តតាមដានសភាពការទឹកឱ្យបានជាប់ជាប្រចាំ ព្រមទាំងត្រៀមនូវការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

គួរបញ្ជាក់ថា សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាល រងការប៉ះពាល់ចំនួនពីរសងកង្កាត់ គឺសង្កាត់ព្រែកឫស្សី និងសង្កាត់រកាខ្ពស់ ដែលធ្វើអោយគ្រួសារប្រមាណ ជាង៨០គ្រួសាររងការខូចខាតផ្ទះសំបែងមួយចំនួន និងធ្វើអោយបាក់ស្ពានឈើមួយកន្លែងស្ថិតក្នុងភូមិបត់តាជី ក្រុងតាខ្មៅ។

អំណោយរបស់រដ្ឋបាលខេត្តកណ្ដាលនាពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ទឹកត្រី ០១យួរ ទឹកស៉ីអីវ ០១យួរ និងថវិការ ១០០,០០០៛ ផងដែរ។

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម