More

    បុរសម្នាក់បើករថយន្ត Ford បត់ឆ្លងផ្លូវលឿនប៉ះរថយន្ត prius រងការខូចខាត

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្ត Ford EVERESTបត់ស្តាំំដៃឆ្លងផ្លូវលឿនមិនប្រយ័ត្នបណ្ដាលឲ្យប៉ះរថយន្តtoyota prius ចំការខាងមុខខាងឆ្វេងបណ្តាលឲ្យរងការខូចខាត។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុបណតប៊្រីតដ៍ តាមបណ្តោយផ្លូវ ២០០៤ កែងនិងផ្លូវណតប៊្រីតដ៍ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តPrius មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ-5314ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្តុបបំបែកជាបួនកន្លែងកើតហេតុខាងលើបានបង្អង់ល្បឿនតិចៗ ខណៈនោះក៏មានរថយន្ត Ford EVERERT មួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BV-9181បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន មកអែបនិងរថយន្តព្រូស ខាងឆ្វេងដៃ រួចបត់ស្តាំដៃឆ្លងមកផ្លូវណតប៊្រីតដ៍ បណ្តាលប៉ះនឹងកាងរថយន្តព្រូស ផ្នែកខាងឆ្វេងខាងឆ្វេងរងការខូចខាត។

    ក្រោយកើតសមត្ថកិច្ចប្រចាំការនៅគោលដៅកន្លែងកើតហេតុបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយពីសម្របសម្រួលគ្នារួចមក ខាងភាគីខាងរថយន្តFord បានចេញសំណងចំនួន១០០ ដុល្លារទៅឲ្យខាងភាគីរថយន្ត ព្រូសដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតកើត៕

    spot_img

    អត្ថបទទាក់ទង

    spot_img