More

    លោកស្រី ឈី វ៉ា  អភិបាលរងខេត្តកោះ កុង បានអញ្ជើញប្រគល់មេដាយអន្តរជាតិ លិខិតសរសើរ វិញ្ញាបនបត្រ សញ្ញាបត្រជាតិ និងអន្តរជាតិ របស់សាលាអប់រំសិស្សឆ្នើមកម្ពុជា

    spot_img

    កោះកុង÷លោកស្រី ឈី វ៉ា អភិបាលរង ខេត្ត បានមានប្រសាសន៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់មេ ដាយអន្តរជាតិ លិខិតសរសើរ វិញ្ញាបន បត្រ សញ្ញាបត្រជាតិ និងអន្តរជាតិ របស់សាលាអប់រំសិស្សឆ្នើមកម្ពុជា  ជាមួយប្រធានក្រុមប្រឹក្សាភិបាល លោកស្ថាបនិក នាយិកា និងគណៈគ្រប់គ្រងសាលា មាតា បិតា អាណាព្យាបាល និងក្មួយៗសិស្សានុ សិស្សទាំងអស់ ថា ខ្ញុំសូមសំដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសាលាអប់រំសិស្សឆ្នើមកម្ពុជាទាំងអស់ ដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្ត សម្រាប់ការនាំមកនូវការអប់រំដែលមានលក្ខណៈជាតិ និងអន្តរជាតិដែលផ្តល់ឱ្យសិស្សានុសិស្សបានក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗនិងទាន់សម័យ ដែលឱ្យសិស្សអាចមានឱកាសចូលរួមប្រឡងកម្រិតអន្តរជាតិនានា នៅក្រៅប្រទេសជាមួយសិស្សផ្សេងៗ ក្នុងពិភពលោក។ នេះជាការជួយជ្រោមជ្រែងក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្បន៍វិស័យអប់រំនៅកម្ពុជា ដើម្បីត្រៀមធនធាន មនុស្ស ឱ្យទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ត្រឹមឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋា ភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា។

    ជាមួយគ្នានោះ លោកស្រីអភិបាលរងខេត្ត បានទាញការចាប់អារម្មណ៍ថា ក្នុងសម័យអប់រំឌីជីថល សិស្សានុសិស្ស យើងត្រូវការការអប់រំដែលអាចបណ្តុះបណ្តាលគាត់ឱ្យបានក្លាយជាពលរដ្ឋដែលមាន គុណភាពនិងមានលក្ខណៈសម្បត្តិពេញលេញ និងរីកចម្រើនគ្រប់ផ្នែកដូចជា វិជ្ជាសម្បទា បំណិនសម្បទាម ចរិយាសម្បទាន កាយសម្បទា មនសិការសេ្នហាជាតិ មនុស្សជាតិ ការអភិវឌ្ឍជាតិនិងការធ្វើសមាហរណកម្មកម្ពុជា នៅក្នុងតំបន់និងពិភពលោក ដែលជាចក្ខុវិស័យរបស់ ក្រសួងអប់រំ យុវជន និងកីឡា នេះគឺជួយឱ្យសិស្សានុសិស្សអាចរស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ក្នុងយុគសម័យប្រទេសនិងទីក្រុងឆ្លាតវៃនាពេលឆាប់ៗខាងមុខ នេះ។

    ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញ លេញទូទាំងប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរអោយកត់សំគាល់ទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងអរូបវ័ន្ត ក៏ដូចជាកំណើនជីវភាព សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។
    ដោយអនុវត្តតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភាពដែលចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាអទិភាពទី១ និងដើម្បីប្តេជ្ញាសម្រេចអោយបាននូវមុំទី១គឺ “ពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត និងបច្ចេកទេស” ដើម្បីអោយកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិលើកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ដោយអនុវត្តតាមខ្លឹមសារនេះ រដ្ឋបាលខេត្តកោះកុងបានប្រឹងប្រែងនឹងពុះពារអភិវឌ្ឍខេត្ត  ធានាបានសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ចូលរួមយ៉ាងសកម្មក្នុងការជំរុញឱ្យមានការផ្តល់សេវាសុខភាពទូទាំងខេត្តឱ្យបានល្អ ពិសេសក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយចូលរួមជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញដើម្បីជួយប្រជាកសិករក្នុងការផលិត និងរកទីផ្សារផលកសិកម្ម បង្កើតបរិយាកាសល្អៗសម្រាប់សហគ្រាសធនតូច និងមធ្យមក្នុងប្រតិបត្តិការរបស់ខ្លួនផ្សេងៗ ជាពិសេសយើងបានផ្តល់នូវឱកាសល្អ និងគ្រប់គ្រាន់ដើម្បីឱ្យវិស័យអប់រំដែលជាអទិភាពទី១ នៃការអភិវឌ្ឍធនធានមនុស្ស មានការរីកចំរើនក្នុងខេត្តកោះកុង ដោយបានធ្វើការយ៉ាងស្និទ្ធស្នាលជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីឱ្យសិស្សានុ សិស្សបានការអប់រំមួយដ៏ល្អ ដើម្បីសម្រេចបាននូវមុំទី១គឺ”ការពង្រឹងគុណ ភាព វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា”។

    លោកស្រី ឈី វ៉ា អភិបាលរងខេត្ត មាន ប្រសាសន៍បន្ថែមទៀតថា ខ្ញុំជឿជាក់ថាសាលានឹងបានដើរតួនាទីសំខាន់មួយ ទៀតក្នុងការរួមចំណែកក្នុងវិស័យអប់រំក្នុងខេត្តកោះកុង ដើម្បីឱ្យសិស្សានុសិស្សខេត្តកោះកុងមានឱកាសរៀនសូត្រចំណេះដឹងថ្មីៗទាន់សម័យ និងចូលរួមប្រកួងប្រជែងជាមួយសិស្សនៅក្រៅប្រទេស ដែលអាចក្លាយជាធនធានសកម្មក្នុងសេដ្ឋកិច្ច ដើម្បីមកជួយដឹកនាំអភិវឌ្ឍន៍ខេត្តកោះកុង នាពេលអនាគត ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img