More

    លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំជំនួបប្រជុំជាមួយក្រុមការងារបេសកកម្មបច្ចេកទេសរបស់ធនាគារពិភពលោក

    spot_img

    ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំជំនួបប្រជុំជាមួយក្រុមការងារបេសកកម្មបច្ចេកទេសរបស់ធនាគារពិភពលោក ដឹកនាំដោយលោក Serda Yilmas (សេដា យីលម៉ាស) អ្នកជំនាញលើវិស័យសាធារណៈ និងជាប្រធានក្រុមការងារបេសកកម្ម។

    គោលបំណងនៃជំនួបនេះ ដើម្បីធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័នលើការងារប្រែប្រួលអាកាសធាតុក្នុងខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃការរៀបចំរបាយការណ៍អភិវឌ្ឍន៍សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។ របាយការណ៍នេះ នឹងត្រូវបានដាក់បញ្ជូលក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងក្លាយជាកិច្ចព្រមព្រៀងមួយរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជរាណាចក្រកម្ពុជាជាមួយដៃគូអភិវឌ្ឍន៍នានា។

    អង្គប្រជុំបានផ្លាស់ប្តូរយោបល់គ្នាទៅលើដំណើរការរៀបចំផែនការវិនិយោគរបស់រដ្ឋបាលឃុំ-សង្កាត់ ក្រុង-ស្រុក មន្ទីរវិស័យ និងខេត្ត ការធ្វើចំណាត់អាទិភាព និងការវិភាជន៍ថវិកាអនុវត្តសកម្មភាពគម្រោងអាទិភាព ព្រមទាំងគម្រោងប្រែប្រួលអាកាសធាតុ។

    spot_img

    អត្ថបទទាក់ទង

    spot_img