More

    រកឃើញសាកសពបុរសម្នាក់ទៀត នៅលើអគារកាស៊ីណូដែលឆាបឆេះនៅក្រុងប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖ រកឃើញសាកសពបុរសម្នាក់ទៀត នៅលើអគារកាស៊ីណូដែលឆាបឆេះនៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅជាន់ទី១០ ខណៈដែលក្រុមការងារជំនាញកំពុងតែធ្វើការរុះរើសំណល់អគារ។
    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា  សពជនរងគ្រោះមានឈ្មោះ Chavivat peechapol ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB1916225។ ក្រោយធ្វើកោសល្យវិច័យ លទ្ធផលបានបង្ហាញថា សពជនរងគ្រោះពិតជាបានស្លាប់បាត់បង់ជីវិត ដោយសារឈ្លក់ផ្សែង។
    លោកអធិការបញ្ជាក់ថា សាកសពត្រូវបានរៀបចំរក្សាទុកក្នុងបន្ទប់រក្សាសាកសពនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីធ្វើការទំនងទៅកាន់សាច់ញាតិតាមរយៈអាជ្ញាធរថៃឲ្យមកទទួលយកសពទៅធ្វើបុណ្យនៅស្រុកកំណើត។
    គួរបញ្ជាក់ថា កាលពីយប់វេលាម៉ោង១១.៤៥នាទី ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ អគ្គីភ័យបានឆាបឆេះអគារកាស៊ីណូ ជាលក្ខណៈទ្រង់ទ្រាយធំ ដែលមិនធ្លាប់មាន បានឆាបឆេះអគារអស់ចំនួន៤ ឆេះអគារ៣ទាំងស្រុង របស់ក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដាយអឹមិនស៊ីធី និងអគារកាស៊ីណូប៉ោយប៉ែតរីសត ដែលបានជួយសង្គ្រោះមនុស្សដែលជាប់គាំងនៅលើអាគារពេលកំពុងកើតហេតុបាន៥៧នាក់ និងក្រុមការងាររុករក កម្ពុជានិងថៃបានធ្វើការរុករកជិត៤០ម៉ោង រកឃើញសពចំនួន២៦នាក់ ដែលមានជនជាតិ ថៃ ឥណ្ឌូនេស៊ី ចិន នេប៉ាល់៕(សៅនៅ)

    spot_img

    អត្ថបទទាក់ទង

    spot_img