More

    បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីចុះចាប់ត្រីក្នុងអាង ខ្វះការប្រុងប្រយ័ត្នប៉ះចំខ្សែភ្លើងដាច់ នៅបាត់ដំបង

    spot_img

    ខេត្តបាត់ដំបង៖ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្នុងក្រុមទី១០ ភូមិតាហុី ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ សាន ជូ ភេទប្រុស អាយ១៨ឆ្នាំ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះបានបំភ្លឺថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី ឈ្មោះ តា សំ ភេទប្រុស, ឈ្មោះ រីឆាត, ឈ្មោះ ពុំ សំណាង ភេទប្រុស (សព)និងរូបខ្លួន បានចុះចាប់ត្រីក្នុងអាងក្រោយរោងម៉ាសុីន បានមួយសន្ទុះស្រាប់តែឈ្មោះ ពុំ សំណាង ហៅវែង (សព)ត្រូវខ្សែភ្លើងឆក់ដួលទៅក្នុងទឹក ពេលនោះ តា សំ ក៏បានរត់ទៅបិទកុងតាក់ភ្លើង ហើយរូបខ្លួនក៏ស្ទុះទៅចាប់ទាញជនរងគ្រោះតែទាញមិនរួច ហើយក៏បាននាំគ្នាចុះទៅលើកជនរងគ្រោះយកទៅមណ្ឌលសុខភាពព្រៃខ្ពស់ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
    គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពជនរងគ្រោះខាងលើគឺស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ពិតប្រាកដមែន។ សមត្ថកិច្ចបានប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    spot_img

    អត្ថបទទាក់ទង

    spot_img