More

    ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនិងលោកជំទាវអញ្ជើញសួរសុខទុក្ខកងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនតំបន់មុំបីកន្ទុយនាគ

    spot_img

    នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី និងលោកជំទាវ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមួយចំនួន បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ (តំបន់មុំ៣កន្ទុយនាគ)។

    មានប្រសាសន៍សំណេះសំណាលទៅកាន់វីរៈកងទ័ពនាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរៈកងទ័ពទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំការពារបូរណទឹកដីជាពិសេសចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្ត នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យមានស្ថេរភាពល្អប្រសើរក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពក្នុងភូមិសាស្ត្រខេត្ត នាពេលកន្លងមក ។

    ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង ទាំងអស់ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ ការលបលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ និងត្រូវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីមិត្ត តាមគ្រប់មូលដ្ឋានព្រមទាំងពង្រឹងស្មារតីជាតិ ការពារទឹកដី ស្របតាមការកំណត់របស់គណៈកម្មការកិច្ចការពារព្រំដែន ដែលបានបោះបង្គោលព្រំដែនរួច ដោយមិនត្រូវរំលោភលើបូរណភាពទឹកដីគា្នទៅវិញទៅមក។ ជាពិសេសចូលរួមសហការជាមួយកម្លាំងនគរបាលការពារព្រំដែន និងមន្ត្រីឧទ្យាននុរក្សការពារ និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ដែលអាចកើតមានតាមព្រំដែន និងសូមឱ្យកងកម្លាំងរបស់យើងទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អពីព្រោះរដូវនេះជារដូវរងារអាកាសធាតុចុះត្រជាក់ក្រែងមានមានជំងឺដង្កាត់ផ្សេងៗ។

    ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវបាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ ជូនដល់កងកម្លាំងទាំងបីរួមមាន៖កម្លាំងយោធានិងនគរបាលក្នុងមួយអង្គភាពទទួលបាអង្ករ៧បេ,មី១,៥កេស,ទឹកត្រី១០
    យួរ,ទឹកសុីអុីវ១៩យួរ,ស្កសរ១១គីឡូ,ខ្ទឹមសរ៥គីឡូ,ខ្ទឹមក្រហម៥គីឡូ,អំបិល៥៣គីឡូ,ប្រេងឆា៥លីត្រ,ប៊ីចេង៧គីឡូ,ត្រីខ១៤យួរ,ទឹកក្រូច៤កេស,ភេជ្ជៈខារាបាវ២កេសនិងថវិកា២លាន៦០មុឺនរៀល។ដោយឡែកកម្លាំងមន្រ្តីបរិស្ថាន(ឧទ្យាននុរក្ស)ទទួលបានអង្ករ៣បេ,មី១កេស,
    ទឹកត្រី៧យួរ,ទឹកសុីអុីវ១៧យួរ,ស្កសរ៧គីឡូ,ខ្ទឹមសរ៥,ខ្ទឹមក្រហម៥គីឡូ,អំបិល៣៥គីឡូ,ប្រេងឆា៥លីត្រ,ប៊ីចេង៦គីឡូ,ត្រីខ១២យួរ,ទឹកក្រូច២ក្រូចកេសនិងថវិកា១លាន៥០មុឺនរៀល។ជាមួយគ្នានេះដែរឯកឧត្តម អភិបាលខេត្តនឹងផ្តល់ជូនម៉ូតូចំនួន៣គ្រឿងដល់អង្គភាពទាំង៣ក្នុង១អង្គភាព១គ្រឿងផងដែរ៕រូបភាព​ និងអត្ថបទ៖ម៉ីឌីន

    spot_img

    អត្ថបទទាក់ទង

    spot_img