ទំព័រដើម ទំព័រដើម ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកALPGARD បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូជិះបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យយុវជនពីររងរបួសចុកឆ្អល់ដេករនៀលលើផ្លូវ

ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកALPGARD បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូជិះបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យយុវជនពីររងរបួសចុកឆ្អល់ដេករនៀលលើផ្លូវ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានយុវជនពីរនាក់ជិះម៉ូតូបុកចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសចុកឆ្អល់ដេករនៀលពេញផ្លូវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៥៨ នាទីយប់រំលងអាធ្រាត្រឈាន ជាចូលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចច្រកចូលផ្សារដីថ្មីតាមបណ្តោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកALPHARD មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AO-5377ធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃចូលមកច្រកផ្សារផ្លូវដីថ្មី ខណះនោះក៍មានយុវជនពីរនាក់ជិះម៉ូតូសង់ប៊ិច មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CC-2834ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តចំទ្វារខាងមុខខាងស្ដាំ ពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ របួសចុកឆ្អល់ដេករនៀលពេញផ្លូវ ភ្លាមនោះរថយន្តសាមុយ បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការគូសវាសយករថយន្តនិងម៉ូតូមកអែបនិងចិញ្ចើមផ្លូវ និងមានតំណាងខាងភាគីររថយន្តបានចុះមកដល់កន្លែងកើតហេតុបន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយមកខាងតំណាងភាគីរថយន្តបានទៅមើលជនរងគ្រោះនៅឯមន្ទីរពេទ្យងាយស្រួលធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម