ទំព័រដើម ទំព័រដើម បុរសម្នាក់ស្រវឹងស្រាបើករថយន្តធុនត្រា បុករឺម៉កដឹកទឹកសុទ្ធពីក្រោយ រងរបួសយុវជនម្នាក់ រួចព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់

បុរសម្នាក់ស្រវឹងស្រាបើករថយន្តធុនត្រា បុករឺម៉កដឹកទឹកសុទ្ធពីក្រោយ រងរបួសយុវជនម្នាក់ រួចព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់បើករថយន្តធុនត្រាមួយគ្រឿង ក្នុងស្ថានភាពស្រវឹង ក៍ជ្រុលទៅបុករឺម៉កដឹកទឹកសុទ្ធពីក្រោយកំពុងឈប់អែបចិញ្ចើមផ្លូវរុញចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតនិងធ្លាក់ទឹកសុទ្ធ រាយប៉ាយពេញផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួស
កាលពីវេលាពេលវេលាម៉ោង៨ និង ៥០ នាទីយប់ថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៣ នៅចំណុចមុខបុរីពិភពថ្មី ផ្លូវបេតុងចូលវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរនិងយុវជនម្នាក់ទៀតបើករឺម៉កដឹកទឹកសុទ្ធមួយគ្រឿងធ្វើដំណើរទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់រឺម៉កអែបចិញ្ចើមផ្លូវ ស្របពេលនោះក៏មានបុរសម្នាក់បើករថយន្តធុនត្រា មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខ ឧ មានជ័យ 2A-8641បើកបរមកពីក្រោយក្នុងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុករឺម៉កពីក្រោយពេញទំហឹងរុញចូលទៅផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងខូចខាតសម្ភារៈមួយចំនួន ចំណែករឺម៉ករងការខូចខាតយ៉ាងដំណំនិងធ្លាក់ទឹកសុទ្ធរាយប៉ាយពេញផ្លូវ និងរងរបួសយុវជនម្នាក់ ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់រហូតទៅដល់ខាងលិចវត្តសំរោងអណ្ដែតទើបប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ ភ្លាមនោះគេឃើញអ្នកបើកបររថយន្តចុះពីលើរថយន្តដើរទ្រេតទ្រោត ក្នុងស្ថានភាពស្រវឹង រួចក៏បានដើរទៅចូលក្នុងរថយន្តវិញសំង្ងំដេកធ្វើមិនដឹង។ក្រោយមកប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចូលមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងរបកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម