ទំព័រដើម ទំព័រដើម រថយន្តដឹកម្មករ​ កម្មការិនី​រោងចក្រ បើកបរវ៉ាជែងរេចង្កូតក្រឡាប់ផ្ងារជើងបណ្ដាលឲ្យ មនុស្ស​៦៥នាក់​រោងរបួសធ្ងន់ស្រាល.!

រថយន្តដឹកម្មករ​ កម្មការិនី​រោងចក្រ បើកបរវ៉ាជែងរេចង្កូតក្រឡាប់ផ្ងារជើងបណ្ដាលឲ្យ មនុស្ស​៦៥នាក់​រោងរបួសធ្ងន់ស្រាល.!

- ពាណិជ្ជកម្ម -

ស្រុកឧដុង្គ​/ខេត្តកំពង់ស្ពឺ÷មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករក ម្មការិនី រោងចក្រ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង២០ នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ ៥១ ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច បណ្តាលអោយរបួសធ្ងន់ស្រាល ចំនួន ៦ នាក់ ក្នុងចំណោមកម្មករកម្មការិនី ៦៥ នាក់

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមូលហេតុរថយន្តដឹកកម្មករ វវ៉ាជែងក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតក្រឡាប់ផ្ងារជើងតែម្ដង។

ជុំវិញករណីខាងលើនេះបើតាមរបាយការសមត្ថកិច្ចបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងភូមិស្តុកស្លាត ឃុំភឧដុង្លើផ្លូវជាតិលេខ ៥១(២៦-២៧) បានកើតមានករណីក្រឡប់រថយន្តដឹកកម្មកររោងចក្រនិងបានធ្វើអោយរបួសមនុស្ស​ ធ្ងន់​ ស្រាល​ចំនួន ៦នាក់ ក្នងចំណោមកម្មករ កម្មការិនី​ ៦៥ នាក់ ។
មន្ត្រីនគរបាល​ចរាចរណ៍ ស្រុកស្រុកឧដុង្គ បានឲ្យដឹងថា ជនរងគ្រោះរួមមាន ៖ ១.ឈ្មោះ អុង ចន ភេទស្រី អាយុ ៥៣ ឆ្នាំ (របួសស្រាល)រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(រោងចក្រសាប្រ៊ីណា ថ្នល់ទទឹង) ។ ២.ឈ្មោះ ផាន យូរី ភេទស្រី អាយុ ២៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូងស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រហ្វាយយ៉ាង ថ្នល់ទទឹង) ។ ៣.ឈ្មោះ សុខ គីម ភេទស្រី អាយុ ២៣ ឆ្នាំ (របួសស្រាល) រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ៤.ឈ្មោះ កែវ ស្រីភាស់ ភេទស្រី អាយុ ១៨ ឆ្នាំ(របួសស្រាល)រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រសាំងវ៉ូ  សម្រាកនៅពេទ្យអន្ទង់ក្រវៀន) ។ ៥.ឈ្មោះ ស្រី ចាន់ធី ភេទស្រី អាយុ ១៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូកស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រដុងរ៉ុង ) និងខូចខាតស្រាលរថយន្ត ០២ គ្រឿង ។
ប្រភពដដែលបានបន្តថា ៖ តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត ០១ គ្រឿងម៉ាក HINO ពណ៌ ស ពាក់ផ្លាកលេខកណ្តាល 3G-0470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានគេចខ្លួនបាត់) បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកបរមកដល់ចំណុចខាងលើ បានបើកទៅកៀររថយន្តដឹកកម្មករ ០១ គ្រឿងម៉ាក HYUNDAI ពណ៌ ស គ្មានផ្លាកលេខ ដឹកកម្មករកម្មការនីចំនួន ៦៥ ស្រី ៦០ នាក់ បើកបរដោយឈ្មោះ ស្រួច សិទ្ធ ភេទប្រុស អាយុ ២៨ ឆ្នាំ (បានគេចខ្លួនបាត់) រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឱ្យរថយន្តដឹកកម្មករធ្លាក់ទៅខាងលិចផ្លូវក្រឡាប់ផ្ងាជើង បណ្តាលឱ្យគ្រោះថ្នាក់កម្មករចំនួន ០៥ នាក់ ។
បច្ចុប្បន្នសមត្ថកិច្ច​នគរបាល​ស្រុក​  និងជំនាញចរាចរណ៍ ​ កំពុងអន្ដរាគមន៍​ជួយសម្រួល​ និងបញ្ជូនកម្មករ កម្មការិនី​ទៅមន្ទីរពេទ្យ​ ចំណែកឯវត្ថុតាងរថយន្តខាងលើបានយកមករក្សាទុកប៉ុស្តិ៍ភ្នំតូចដើម្បីសាកសួរទៅតាមនីតិវិធី ៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម