More

    រដ្ឋបាលសង្កាត់ចោមចៅទី១ និងរដ្ឋបាលសង្កាត់ចោមចៅទី២ សហការគ្នាដឹកនាំកម្លាំងប្រជាការពាររៀបចំចុះរុះរើបោះសំអាតសំបុកទីតាំងកន្លែងកំសាន្តបែបស្រើបស្រាល…..

    spot_img

    រាជធានីភ្នំពេញ: យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៧:00 និង ១៥ នាទីយប់ គណៈបញ្ជាការសង្កាត់ចោមចៅទី១ចោមចៅទី២ បានសហការគ្នា ចុះរុះរើបោសសំអាតទីតាំងកន្លែងលក់ស្រាក្រឡុកដែលពួកគេបានរៀបចំភ្លើងលម្អនៅលើចិញ្ចើមផ្លូវ បង្ករភាពអាណាធិបតេយ្យស្ទើរតែរៀងរាល់យប់ កំសាន្តបែបស្រើបស្រាលនឹងតែងតែបង្កនៅជម្លោះឈ្លោះទាស់ទែងវាយតប់គ្នាពេញដងផ្លូវស្ទើរតែរៀងរាល់យប់។

    សូមបញ្ជាក់ឡើងវិញថា, មុននឹងរដ្ឋបាលសង្កាត់ទាំងពីរសហការគ្នាចុះបង្ក្រាបនិងរុះរើអង្គភាពសារព័ត៌មានយើងទទួលបានលិខិតជូនដំណឹងចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ របស់
    រដ្ឋបាលសង្កាត់ចោមចៅទី១ ដែលមានខ្លឹមសារដូចខាងក្រោម :
    សេចក្តីជូនដំណឹង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលយកទីតាំងដី
    ចំណីផ្លូវ និងផ្លូវមកធ្វើអាជីវកម្មដាក់តាំងទំនិញលក់ដូរគ្រប់ប្រភេទ និងអាជីវកម្មផ្សេងៗស្ថិត នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាព ។

    ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាព អោយបានស្រស់ស្អាតនោះរដ្ឋបាលសង្កាត់ចោមចៅទី១ ស្នើសុំអោយបងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ដែលយក ទីតាំងចិញ្ចើមផ្លូវ និងផ្លូវមកប្រកបអាជីវកម្មផ្សេងៗខាងលើ ត្រូវបញ្ឈប់រាល់សកម្មភាពលក់ដូរដាក់តាំងទំនិញគ្រប់ប្រភេទ និងរុះរើចេញអោយអស់ពីលើទីតាំងដីចំណីផ្លូវនិងផ្លូវសាធារណៈក្នុងរយៈពេល ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋមិនអនុវត្តទៅតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ចោមចៅ ទី១ និង ចុះចាត់វិធានការរដ្ឋបាលរុះរើដកហូតសម្ភារៈផ្សេងៗ ដោយមិនទទួល ខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗដែល មាននៅលើទីតាំងខាងលើនេះឡើយ។

    គួររំលឹកឡើងវិញផងដែរថា, តំបន់ខាងលើនេះប្រសិនបើយើងធ្វើដំណើរតាមម៉ូតូយើងនឹងបានឃើញនារីវ័យក្មេងៗស្លៀកពាក់ លេចលើលេចក្រោម ឆ្វេចឆ្វាចចាប់ម៉ូយដើម្បីឱ្យបានចូលហូបនៅទីតាំងស្រាក្រឡុករបស់ពួគគេ ដោយឡែកនារីបោយដៃឬនារីលក់នំក៏សម្បូរណាស់ដែរស្លៀកពាក់សិចស៊ីស្អាតៗឈរចាំចាប់ម៉ូយនៅតាមបណ្ដោយមហាវិថីចោមចៅ(អតីតផ្លូវវេងស្រេង) ចាប់តាំងពីមុខអាគារសួនវឌ្ឍនៈរហូតទៅដល់ជ្រៃកោង ដែលធ្វើឱ្យបុរសដែលមានវ័យ ៤០ជាងឆ្នាំនឹកឃើញអនុស្សាវរីយ៍ផ្លូវទំនប់៧០ទួលគោក។

    ចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋ ដែលតែងតែគាំទ្រនូវអង្គភាពសារព័ត៌មានយើងខ្ញុំលោកបានផ្ញើសារ ចូលមកក្នុងផេកសារព័ត៌មាន សំណូមពរឱ្យអង្គភាពសារព័ត៌មានយើងជួយចុះផ្សាយអំពីសកម្មភាពស្ត្រីវ័យក្មេងទាំងអស់នោះ ដែលតែងតែបង្កអសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ហើយតែងតែបង្កឱ្យមានជម្លោះឈ្លោះទាស់ទែងស្ទើរតែរៀងរាល់យប់ គាត់បានបញ្ជាក់បន្ថែមថាតំបន់នោះស្ទើរតែក្លាយទៅជាតំបន់គ្មានសុវត្ថិភាពទៅហើយ ស្រាប់តែពេលនេះអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចបានចុះរៀបចំសណ្ដាប់ធ្នាប់នៅទីនោះបានក្លាយទៅជាតំបន់មានសុវត្ថិភាពវិញ ពួកគាត់ទាំងអស់គ្នាក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅតំបន់នោះ ថ្លែងការកោតសរសើរ និងអរគុណ។
    ពួកគាត់បានសង្កត់ធ្ងន់ថាចុះរុះរើសរៀបចំសណ្ដាប់ធ្នាប់បានល្អហើយសូមកុំឱ្យកើតឡើងសារជាថ្មី ប្រសិនបើកើតឡើងសារជាថ្មីមែនពួកគាត់លើកឡើងថាប្រាកដជាអាជ្ញាធរអ្នកអនុញ្ញាតហើយមានផលប្រយោជន៍ពីទីតាំងទាំងអស់នោះហើយ។

    spot_img

    អត្ថបទទាក់ទង

    spot_img