More

    អភិបាលខេត្តប៉ៃលិនជូនដំណឹងផ្តល់ការងារក្នុងស្រុកជាច្រើនផ្នែកជូនដល់ពលរដ្ឋក្នុងមូលដ្ឋានដើម្បីកាត់បន្ថយការចំណាកស្រុក

    spot_img

    ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រលប់ថ្ងៃអាទិត្យទី៨ ខែមករា ឆ្នាំ២០២២ បានប្រកាស​​ផ្តល់​ការងារនៅក្នុងស្រុក ដោយគិតប្រាក់ខែដូច​នៅប្រទេសថៃ សម្រាប់ពលរដ្ឋខ្មែរ ដែល​ចង់រកការងារធ្វើ​។

    ក្រៅពីនោះ អភិបាលខេត្តនៅជាប់ព្រំដែនថៃ ក៏បានធានាសុវត្ថិភាពកក់ក្តៅជូនដល់​ពល​រដ្ឋខ្មែរ ដែល​​ធ្វើការងារនៅខេត្តប៉ៃលិន ដោយមិនចាំបាច់ចំណាកស្រុក ឆ្លងដែនទៅរកការងារធ្វើ​នៅទឹកដី​ថៃឡើយ។

    លោកជំទាវ បាន ស្រីមុំ បានប្រកាសនៅក្នុងផេករបស់ខ្លួនថា  «នាងខ្ញុំ សូមជូនដំណឹងចំពោះពុកម៉ែបងប្អូន ដែលមាន​គោល​បំណង ស្វែងរកការងារក្នុងស្រុក ឬ​ក្នុងខេត្តប៉ៃលិន មិនចាំបាច់ធ្វើចំណាកស្រុក ដោយ​ទទួលបានប្រាក់បៀវត្សរ៍ ដូចការងារចំណាក​ស្រុក ធានាមានសុវត្ថិភាពកក់ក្តៅ ជួបជុំគ្រួសារ: – ក្រុមហ៊ុន ឯកជន ផ្នែករដ្ឋបាល ២នាក់ – ជំនួយការ ២នាក់ (ស្រី-ប្រុស)
    – ការងារមេផ្ទះ លក្ខណៈ ឯកជន ចុងភៅ អនាម័យ ថែសួន ជាច្រើននាក់។
    – កំលាំងប្រមូលផលកសិកម្ម ជាច្រើននាក់
    – មន្រ្តីកិច្ចសន្យារដ្ឋបាលខេត្ត ផ្នែកអនាម័យ២នាក់ ( ស្រី-ប្រុស )។ សូមទំនាក់ទំនងលេខ : 070338337 និង​098313344»។​
    លោកជំទាងអភិបាលខេត្ត បន្ថែមថា «ចាប់ពីពេលនេះតទៅ កូនក្មួយគ្រប់ស្រទាប់​វណ្ណៈមានគោលបំណងស្វែងរកការងារ អាចទំនាក់ទំនង តាមលេខដាក់ជូនខាងលើ នាងខ្ញុំ និង សហការី នឹង​ជួយជ្រោមជ្រែង រកការងារជូនបងប្អូន នៅក្នុងស្រុក ដោយទទួលបានប្រាក់បៀ​វត្សរ៍​សមរម្យ ដោយមិនចាំបាច់លំបាកធ្វើចំណាកស្រុកឡើយ។
    សូមបញ្ជាក់ បងប្អូនមិនតំរូវការបង់​សេវាអ្វីឡើយហើយ ក្រុមយើងខ្ញុំ ជួយសម្របសម្រួលដោយឥតគិតថ្លៃ៕

    spot_img

    អត្ថបទទាក់ទង

    spot_img