More

    រីវ័យក្មេងអាយុ ១៤ ឆ្នាំម្នាក់បានចងក សម្លាប់ខ្លួន នៅក្នុងផ្ទះបោកអ៊ុត បុរីពិភពថ្មី ឈូក មាស ដោយពុំទាន់ដឹងពីមូលហេតុ

    spot_img

    ភ្នំពេញ: នារីវ័យក្មេងអាយុ១៤ ឆ្នាំម្នាក់បានសម្រេចចិត្តចងក សម្លាប់ខ្លួន ដោយយកខ្សែភ្លើងចងកភ្ជាប់ជាមួយនឹងចម្រឹងបង្អួចខាងក្រោយក្នុងផ្ទះបោកអ៊ុត នៅបុរីពិភពថ្មី ឈូក មាស ស្លាប់យ៉ាងអាណោចអាធ៌ម

    បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង កាលពីវេលាម៉ោង១៨ និង៥៥ នាទី ថ្ងៃទី ៨ ខែមករា ឆ្នាំ នៅចំណុច ផ្ទះលេខ ១២០ ផ្លូវB បូរីពិភពថ្មីឈូក មាស ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

     

    ជនរងគ្រោះមានឈ្មោះ ណូ ណាកេត ភេទស្រី អាយុ ១៤ឆ្នាំមុខរបរបុក្គលិក បោកអ៊ុត ស្នាក់នៅកន្លែងកើតហេតុខាងលើ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគឺមានគេឃើញមានភ្ញៀវមកយកខោអាវបោកអ៊ុត ដោយឃើញទ្វារផ្ទះចំហរ តែមិនឃើញមានមនុស្ស ហើយភ្ញៀវក៏បានស្រែកហៅជាច្រើនដងតែមិនមានឃើញមនុស្សឆ្លើយ ខណៈនោះក៏ភ្ញៀវក៏បានខលទៅថៅកែ រួចថៅកែក៏ខលមកអ្នកជិតខាងឲ្យជួយមើល ពេលនោះអ្នកជិតខាងក៏ដើរចូលទៅមើលក៍ឃើញជនរងគ្រោះចងក ភ្ជាប់និងចម្រឹងបង្អួចខាងក្រោយស្លាប់បាត់ហើយ រួចអ្នកក្បែរខាងក៏បានរាយការណ៍ទៅម្ចាស់ផ្ទះហើយម្ចាស់ផ្ទះក៏បានទំនាក់ទំនងទៅសមត្ថកិច្ចភ្លាមៗ។

     

    ក្រោយកើតហើយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើកុសលវិច្ច័យរួចប្រគល់ ជូនសាច់ញាតិយកទៅតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

    spot_img

    អត្ថបទទាក់ទង

    spot_img