ទំព័រដើម ទំព័រដើម ឆក់កាបូបលុយបានសម្រេច រត់មិនរួចប្រជាពលរដ្ឋដេញចាប់ជាប់ វាយទ្រមខ្លួនពីរនាក់ រួចប្រគល់ជូនសមត្ថកិច្ច

ឆក់កាបូបលុយបានសម្រេច រត់មិនរួចប្រជាពលរដ្ឋដេញចាប់ជាប់ វាយទ្រមខ្លួនពីរនាក់ រួចប្រគល់ជូនសមត្ថកិច្ច

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: ជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីលក់ផ្លែឈើម្នាក់បានសម្រេច រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់ជាប់ កាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ ២០៣២ នៅតាមបណ្តោយផ្លូវ ព្រះមុន្នីរ៉េត ខាងលិចស្តុបចេន ឡា ប្រហែល ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ ឃើញជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូហុងដាប៊ីតមួយគ្រឿងពណ៌សពាក់ស្លាកលេខក្រចេះ1G-9180ធ្វើដំណើរទិសពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីស្ត្រីលក់ផ្លែឈើម្នាក់បានសម្រេច រួចនាំគ្នាជិះម៉ូតូរត់គេខ្លួន ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នាស្រែកចោរៗផ្អើលឆោឡោ ដេញចាប់ខណះនោះក៏ប្រទះនឹងបុរសអ្នកដឹកជញ្ជូនម្នាក់ឮស្រែកចោរៗក៍ជិះម៉ូតូបំបុកម៉ូតូជនសង្ស័យបណ្តាលឲ្យដួល ហើយនាំព័ទ្ធចាប់បានទាំងពីនាក់ភ្លាមៗតែម្តងរួចស្វាគមន៍ឡើងទ្រមខ្លួនរួចប្រជូនសមត្ថកិច្ច។

ក្រោយកើតហេតុកម្លាំងអាវុធហត្ថខណ្ឌទួលគោក សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌទួលគោក បាននាំខ្លួនជនសង្ស័យទាំងពីរនាក់យកមកធ្វើការសួរនាំ និងចាត់ការទៅតាមផ្លូវច្បាប់៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម