ទំព័រដើម ទំព័រដើម រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណអភិបាលខេត្តកណ្តាល ប្រចាំឆ្នាំ២០២២

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណអភិបាលខេត្តកណ្តាល ប្រចាំឆ្នាំ២០២២

- ពាណិជ្ជកម្ម -

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណ:អភិបាលខេត្តកណ្តាល ប្រចាំឆ្នាំ២០២២ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់បណ្ដាមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងារ តួនាទី ភារ:កិច្ចខ្លួនឲ្យកាន់តែល្អទ្វាឡើងថែមទៀតក្នុងឆ្នាំ២០២៣នេះ ដើម្បីធ្វើឲ្យខេត្តកាន់តែមានការអភិវឌ្ឍ ទទួលនូវស្នាដៃ និងសមិទ្ធិផលជាបន្តបន្ទាប់ទៀត។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោកសរសើដល់ មន្ទីរជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុក និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារ:កិច្ចអស់ខ្លួនបានយ៉ាងល្អប្រសើក្នុងឆ្នាំ២០២២កន្លងមក ដែលធ្វើឲ្យខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២ លើផ្នែកសេវាសង្គម នៅទូទាំងប្រទេស ពីក្រសួងមហាផ្ទៃ ជាពិសេសខេត្ត​កណ្ដាល​ក៏បាន ទទួល​បាន​ជ័យ​លាភី​ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹងដល់ អាជ្ញាធរ និងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង បង្កាប និងទប់ស្កាតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កុំឲ្យកើតមានក្នុងមូលដ្ឋាន ត្រូវពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។ មន្ទីរដែនដីនគរូបនីយកម្ម សំណង និង សូរិយោដីខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំដោះស្រាយបញ្ហាដីធ្លីឲ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវពន្លឿនការចេញបណ្ណ័កម្មសិទ្ធិដីធ្លីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣នេះ។

បន្ថែមពីលើនេះ ឯកឧត្ដម បានស្មើដល់ មន្ទីរជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរក្សាស្នាដៃចំណាត់ថ្នាក់ល្អ លើផ្នែកសេវាសង្គម នៅទូទាំងប្រទេសបន្តទៀត ផងដែរ។

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម