ទំព័រដើម ទំព័រដើម សង្ស័យគ្រឿងញៀនធ្វើទុក្ខខ្លាំងបានជាធ្វើអត្តឃាតដោយអា.កសម្លាប់ខ្លួនឯង

សង្ស័យគ្រឿងញៀនធ្វើទុក្ខខ្លាំងបានជាធ្វើអត្តឃាតដោយអា.កសម្លាប់ខ្លួនឯង

- ពាណិជ្ជកម្ម -

(បាត់ដំបង)បុរសម្នាក់សង្ស័យឥទ្ធិពលនៃគ្រឿងញៀនធ្វើទុកបានយកកាំបិតកាប់ដំទ្បូងអាកសម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥និង១៦នាទី ថ្ងៃទី០៤.ខែមករា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមួយកន្លែង ស្ថិតក្នុងក្រុមទី០៥ ភូមិបុស្សដូង ឃុំបាសាក់  ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សពជនរងគ្រោះមានឈ្មោះ រួត ចិន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្រុមទី៥ ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជនរងគ្រោះបានធ្វើអត្តឃាតដោយយកកាំបិតកាប់ដំទ្បូងអាផ្តាច់បំពង់កខ្លួនឯងបណ្តាលអោយស្លាប់តែម្តង។

ក្រោយដឹងហេតុការកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងយោងតាមការចង្អុលបង្ហាញពីក្រុមគ្រួសារនៃសពបានបញ្ជាក់ថា ឈ្មោះ រួត ចិន(សព) ពិតជាបានយកកាំបិតកាប់ដំទ្បូងអា ក.សម្លាប់ខ្លួនឯងពិតប្រាកដមែន មូលហេតុ ប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ) បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖​ ភ្នុះខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម