More

    ក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដាវ និងកាំភ្លើងខ្លីមួយដើម បានជិះទៅធ្វើសកម្មភាព បាញ់ទៅលើយុវជនមួយក្រុមទៀត កំពុងអង្គុយលេងជុំគ្នា រួចក៏ជិះរត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល

    spot_img

    ភ្នំពេញ ៖ កាលពី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចបុរីកីឡាអគារទី៨ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
    យុវជនម្នាក់ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នាជិត១០នាក់បានកំពុងអង្គុយនិយាយគ្នាលេងនៅចំណុចកើតហេតុ។ លុះដល់វេលាកើតហេតុ ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ៤គ្រឿង នៅក្នុងដៃមានប្រដាប់ដោយដាវ រួចបានជិះមកឈប់ចុះត្រង់ចំណុចកើតហេតុ ហើយក្មេងស្ទាវទាំងនោះក៏បានរត់សំដៅទៅពួកគេ (ខាងជនរងគ្រោះ) ដែលកំពុងអង្គុយលេង ធ្វើឲ្យពួកគេភ័យស្លន់ស្លោក៏នាំគ្នារត់យករួចខ្លួនតែម្តង។ ខណៈពេលនោះដែរ ក៏មានក្មេងស្ទាវម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ បានដកកាំភ្លើងខ្លីមួយដើម រួចបាញ់មួយគ្រាប់សំដៅទៅលើក្រុមពួកគេ (យុវជនដែលអង្គុយលេង) តែមិនត្រូវ ហើយខ្មាន់កាំភ្លើង ក៏បានស្រែកដាក់ពួកគេថា ពួកហែងព្រហើនណាស់ ពួកហែង រួចក៏បានឡើងជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្ដង។
    យុវជនម្នាក់ បានឲ្យដឹងថា ពួកគេមិនដែលមានរឿង ឬស្គាល់ក្រុមក្មេងស្ទាវទាំងនោះពីមុនមកទល់តែសោះ។
    សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងបានពិនិត្យរកឃើញសំបកគ្រាប់មួយគ្រាប់ដែលខ្មាន់កាំភ្លើងបានបន្សល់ទុកនៅកន្លែងកើតហេតុ។ សមត្ថកិច្ចមូលដ្ឋាន ក៏បានប្រមូលវត្ថុតាងនោះយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ខ្មាន់កាំភ្លើងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img