More

    បុរសម្នាក់បើករថយន្ត CRV បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌

    spot_img

    ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម បន្ទាប់ពីបើករថយន្តម៉ាកCRVមួយគ្រឿងជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចចំហៀងខាងមុខឃ្លាំងសាំងសូគីមុិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

     

    សពជនរងគ្រោះមានឈ្មោះ ឃ្លាំង ថង ភេទប្រុស អាយុ ៦៦ ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកCRVមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាក់លេខភ្នំពេញ2E-1251ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅមុខបាំងថ្មពស់ចែកទង់ផ្លូវពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់នៅក្នុងរថយន្តភ្លាមៗ ក្រោយមកបានបងប្អូនប្រជាពលរដ្ឋនាំគ្នាបើកទ្វាររថយន្តលើកសពជនរងគ្រោះយកមកដាក់លើចឹញ្ចើមផ្លូវ រួចរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិដឹកតាមរថយន្តសាមុយយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី៕

    spot_img

    អត្ថបទទាក់ទង

    spot_img