ទំព័រដើម ទំព័រដើម អភិបាលខេត្តប៉ៃលិនថ្លែងថាទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាកង្វល់របស់យើងទាំងអស់គ្នា

អភិបាលខេត្តប៉ៃលិនថ្លែងថាទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាកង្វល់របស់យើងទាំងអស់គ្នា

- ពាណិជ្ជកម្ម -

(ប៉ៃលិន) ថ្លែងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានទទួលយករាល់បញ្ហានិងទុក្ខលំបាករបស់ប្រជាពលរដ្ឋយកមកដោះស្រាយព្រោះរាល់ទុក្ខលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋគឺជាកង្វល់របស់ថ្នាក់ដឹកនាំ។

លោកជំទាវថ្លែងដូចនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិព្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ សម្រាប់ឆ្នាំ២០២២ នៅស្រុកសាលាក្រៅ ក្រោអធិបតីភាព ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានដោះស្រាយរាល់បញ្ហាជូនដល់ពលរដ្ឋដែលជួបបញ្ហានៅក្នុងមូលដ្ឋានដូចជាទំនាស់ដីធ្លី និងទទួលយកសំណូមពរជួសជុលផ្លូវនៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋដោយឲ្យក្រុមការងារចុះសិក្សាផ្ទាល់តែម្តង។ព្រោះរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែនជាប្រមុខបានយកចិត្តទុក្ខដាក់លើជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋដោយមិនទុក្ខឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

ក្នុងវេទិការនេះលោកជំទាវក៍បានស្នើឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសមិទ្ធផលនានាដែលរដ្ឋបាលខេត្តនិងរដ្ឋាភិបាលសម្រេចបានព្រោះសមិទ្ធផលទាំងនោះគឺបំរើឲ្យប្រជាពលរដ្ឋទូទៅ៕​ រូបភាព​និងអត្ថបទ​៖​ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម