ទំព័រដើម ទំព័រដើម ជនរងគ្រោះប្តីប្រពន្ធត្រូវរថយន្តធុនធំបុកកៀបជាប់នឹងរថយន្ត មិនទាន់ទទួលបានសំណង ទទួញសុំឲ្យតុលាការខេត្តបាត់ដំបងពន្លឿនសំណុំរឿងដើម្បីទទួលបានសំណងយកមកព្យាបាលជំងឺ

ជនរងគ្រោះប្តីប្រពន្ធត្រូវរថយន្តធុនធំបុកកៀបជាប់នឹងរថយន្ត មិនទាន់ទទួលបានសំណង ទទួញសុំឲ្យតុលាការខេត្តបាត់ដំបងពន្លឿនសំណុំរឿងដើម្បីទទួលបានសំណងយកមកព្យាបាលជំងឺ

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ កម្មករស៊ីឈ្នូលបើករថយន្តពីរនាក់ប្តីប្រពន្ធ ត្រូវបានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយបើកបុករងបួសយ៉ាងធ្ងន់ធ្ងរព្យាបាលជិតមួយឆ្នាំមិនទាន់ជាសះស្បើយ និងមិនទាន់ទទួលបានសំណង ទទួញសុំឲ្យតុលាការខេត្តបាត់ដំបង ពន្លឿន សំណុំរឿងដើម្បីទទួលបានសំណងយកមកព្យាបាលជំងឺបន្ត ព្រោះខ្លួនអស់លទ្ធភាព។

លោក វ៉ាន់ ពៅ អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សាំង សារ៉ាន់ អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពួកគាត់បានរៀបរាប់ថា ពួកគាត់ជាជនរងគ្រោះ ដោយកាលពីយប់ម៉ោង២០ និង១៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ពួកគាត់ជាកម្មករស៊ីឈ្នួលបើករថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយពណ៌បៃតង ពាក់ស្លាកលេខ(ភ្នំពេញ.3D.4776) បើកបរលើផ្លូវជាតិលេខ៥៩ ទិសដៅពីត្បូង ទៅជើង ដល់ចំណុចកើតហេតុ នៅភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រាប់តែមានមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ4A-2376ជារថយន្តរបស់ឈ្មោះ ញ៉ែប សុខសាន្ត បើកបរទិសដៅពីជើងទៅត្បូងបញ្ច្រាស់ទិសគ្នា ហើយបានរ៉េចង្កូតទៅបុករថយន្តរបស់ពួកគាត់ដែលកំពុងបើកបរកន្លងផ្លូវផ្នែកខាងស្តាំដៃធម្មតា។

លោក ស្រី សាំង សារ៉ាន់ បញ្ជាក់ថា ក្រោយពេលកើតហេតុ ឈ្មោះ វ៉ាន់ ពៅ ដែលជាប្តីរបស់គាត់កៀបជាប់ នឹងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានអ្នកស្រុកនាំគ្នាទាញទ្វាររថយន្តដើម្បីយកចេញ ចំណែកគាត់វិញ ដែលរួមដំណើរជាមួយប្តី បានផ្តោងចេញតាមកញ្ចក់រថយន្តធ្លាក់ទៅលើដីតែរងរបួសស្រាល។ លោកស្រី សាំង សារ៉ាន់បន្ថែមថា ក្រោយពេលទៅដល់មន្ទីរពេទ្យប្តីរបស់ខ្លួនសន្លប់បាត់បង់ស្មារតី រងរបួសធ្ងន់ធ្ងរ ដោយជើងត្រូវបែកឆ្អឹង និងឆ្អឹងផាលត្រគៀក ត្រូវបានបាក់ស្រាំប្រេះ ធ្វើការវះកាត់ ដេររាប់រយថ្នេរ រហូតដល់ពេលនេះ ប្តីរបស់លោកស្រី ដូចមនុស្សពិការនៅមិនទាន់អាចធ្វើការអ្វីបាននៅឡើយទេ សូម្បីតែក្រោកឈរក៏ពិបាកដែរ។
ពួកគាត់បញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះ ជិតមួយឆ្នាំហើយ នៅមិនទាន់ទទួលសំណងពីភាគីបង្កនៅឡើយទេ ខណៈរថយន្តបង្កត្រូវបានតុលាការ អនុញ្ញាត ឲ្យភាគីខាងបង្កយកទៅប្រើប្រាស់ហើយនោះ ។

ពួកគាត់សូមអំពាវនាវទទួញដល់តុលាការខេត្តបាត់ដំបង ជួយពន្លឿនសំណុំរឿងនៃការដោះស្រាយ ដើម្បីឲ្យពួកគាត់ទទួលបានសំណងឲ្យបានសមរម្យដើម្បីយកព្យាបាលជំងឺបន្តផង ព្រោះពួកកាត់មិនមានលទ្ធភាពបន្តការព្យាបាលទៀតទេ៕រូបភាព​និងអត្ថបទ​៖សៅនៅ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម