More

    រថភ្លើងផ្ទុកស្រូវលើសទំងន់ប្រឹងអូសកកិតចេញផ្កាភ្លើងបណ្តាលអោយឆាបឆេះផ្អើលដល់សមត្ថកិច្ច

    spot_img

    ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះក្បាលរថភ្លើងរបស់ក្រុមហ៊ុនROYAL RAIL WAY បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ចុះជួយបាញ់ទឹកពន្លត់។

    សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី២ ភូមិកៀនកែស១ ឃុំគោកឃ្មុំ  ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យឆេះក្បាលរថភ្លើងមួយគ្រឿងរបស់ក្រុមហ៊ុនROYAL RAIL WAY ដែលអ្នកបើកបរឈ្មោះ ឆន ផាន់នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ។

    សមត្ថកិច្ចបានអោយដឹងទៀតថា ដំបូងឡើយគេឃើញរថភ្លើងសណ្តោងទូ១២ទូ មួយគ្រឿងបានដឹកផ្ទុកស្រូវចំនួន ៧២០តោនហើយទំនងជាលើសកម្លាំងម៉ាស៊ីន ក៏បណ្តាលឱ្យម៉ាស៊ីនប្រឹងអូសកកិតចេញផ្កាភ្លើងទើបបណ្តាលអោយឆាបឆេះឡើងតែម្តង ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យស្រុក០១ គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន
    និងបំពង់ពន្លត់អគ្គិភ័យក្រុមហ៊ុន០៨ បំពង់ទើបគ្រប់គ្រងស្ថានភាពបាន ។

    សម្ភារៈខូចខាតមាន! -ក្បាលម៉ាស៊ីនរថភ្លើង០១គ្រឿង (ខូចខាត៥០%) ប៉ុន្តែមិនមានខូចខាតដល់ស្រូវនិងរងរបួសដល់មនុស្សឡើង ៕

    spot_img

    អត្ថបទទាក់ទង

    spot_img