ទំព័រដើម ទំព័រដើម រថយន្តដឹកដំឡូងមី បុករថយន្តដឹកដំឡូងមីពីក្រោយពេញទំហឹង ឡើងរួញក្បាលរថយន្ត តែតៃកុងរងរបួសស្រាល

រថយន្តដឹកដំឡូងមី បុករថយន្តដឹកដំឡូងមីពីក្រោយពេញទំហឹង ឡើងរួញក្បាលរថយន្ត តែតៃកុងរងរបួសស្រាល

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ រថយន្តដឹកដំឡូងមីបើកបុករថយន្តធុនធំដឹកដំឡូងមីពីក្រោយពេញទំហឹង រួញក្បាលរថយន្តខ្ទេចខ្ទី តែតៃកុងរងរបួសស្រាល ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចខាងលិចផ្លូវចូលទៅកន្លែងកំសាន្តដុង្គអរញ្ញា ស្ថិតនៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានប្រាប់ថា រថយន្តធុនធំដឹកដំឡូងមី ពាក់ស្លាកលេខ (ត្បូងឃ្មុំ.4A-1304) បានបើកបុករថយន្តធុនធំដឹកដំឡូងមីដូចគ្នា ដែលពាក់ស្លាកលេខ កំពង់ចាម.4A-0534 ពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរមួយខូចផ្នែកក្រោយ មួយទៀតខូចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែតែកុងដែលបើកបរបុកនោះ រងរបួសស្រាល ត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យ។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តធុនធំដែលបើកបុក ពីក្រោយរថយន្តធុនធំដឹកដំឡូងមីដូចគ្នានោះ គឺបើកបរក្នុងល្បឿនលឿន ចំណែករថយន្តម្ខាងទៀតនោះ គាត់ឈប់នៅលើផ្លូវដោយមិនបានដាក់ស្លាកសញ្ញាផ្តល់ដំណឹងនោះទេ។

ក្រោយពេលកើតហេតុរថយន្តធុនធំដឹកដំឡូងមីទាំងពីរត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតធ្វើការវាស់វែងសម្រួលចរាចរណ៍ នឹងយកទៅរក្សារទុកដើម្បីចាំឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕(សៅនៅ)

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម