ទំព័រដើម ទំព័រដើម ជិះម៉ូតូឌុបគ្នាបញ្ច្រាសផ្លូវជ្រុលបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់

ជិះម៉ូតូឌុបគ្នាបញ្ច្រាសផ្លូវជ្រុលបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងបុរសពីរនាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ១០និង ២០ នាទីយប់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នៅត្រង់ចំណុចចំហៀងស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះនិងអ្នករងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីមសង់ C-125 ពណ៌ខ្មៅសារីឆ្នាំ ២០១៦ ពាក់ស្លាកលេខកំពង់ធំ1J-8960 ធ្វើដំណើរទើសដៅពីលិចទិសកើត ដោយបញ្ច្រាសផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់C-125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1IP-6360ជិះដោយបុរសជាអ្នកដឹកជញ្ជូនម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិច ចំពីមុខពេញទំហឹង បណ្ដាលឲ្យភាគីម៉ូតូសង់ ០១៦ ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ចំណែកភាគីម៉ូតូសង់ ០២២ រងរបួសធ្ងន់។ ភ្លាមនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម