ទំព័រដើម ទំព័រដើម អភិបាលខេត្ត ឯកឧត្តម ញ៉ែមសំអឿន បានចុះសួរសុខទុក្ខ និង នាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុក លំផាត់ និង ស្រុកកូនមុំ

អភិបាលខេត្ត ឯកឧត្តម ញ៉ែមសំអឿន បានចុះសួរសុខទុក្ខ និង នាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុក លំផាត់ និង ស្រុកកូនមុំ

- ពាណិជ្ជកម្ម -

ខេត្តរតនគិរី  ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម ញ៉ែម សំអឿនអភិបាលនៃគណះអភិបាលខេត្តរតនគិរី និងលោកជំទាវអមដំណើរដោយឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរីជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះស្រុកចំនួនពីររួមមាន៖
ទី១ៈស្រុកលំផាត់
ទី២ៈស្រុកកូនមុំ​របស់ខេត្តរតនគិរី។​
ក្នុងនោះ_ស្រុកលំផាត់មានចំនួន២១៦គ្រួសារ មកពីឃុំទាំង៦ស្ថិតក្នុងស្រុកលំផាត់បានចុះចែកស្បៀងអាហារនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២២។​

រីឯស្រុកកូនមុំ_មានចំនួន១២៦គ្រួសារដែលមកពីមួយឃុំ​គឺឃុំសិរីមង្គល។​អភិបាលខេត្តរតនគិរីបានអញ្ចើញចុះចែកស្បៀងអាហារបន្តនៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២២​

បើតាមការបញ្ជាក់ពី លោក នូ ថេរអភិបាលស្រុកលំផាត់ បានឲ្យដឹងនៅថ្ងៃទី២០នោះថា ប្រជាពលរដ្ឋទាំង២១៦គ្រួសារ ដែលមកទទួលអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី នាពេលនេះ គឺភាគច្រើនជា ស្រ្តីមេម៉ាយ ជនមានពិការភាព ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទ័លក្រជួបការលំបាក ក្នុងស្រុកលំផាត់ដែលអញ្ជើញមកពីឃុំទាំង៦រួមមាន:
_ ឃុំល្បាំង១ឃុំល្បាំង២ឃុំបា៉តាងឃុំកាឡែងឃុំសេដានិងឃុំ_ជ័យឧត្តម ស្ថិតនៅក្នុងស្រុកលំផាត់ នៃខេត្តរតនគិរី។
ដោយក្នុងនោះអំណោយដែលបាននាំយកទៅចែកជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ២០
គីឡូក្រាម មី០១កេះតូច ត្រីខ០១យួរ ឃិតមួយកញ្ចប់។
បើតាមការអោយដឹងពីលោក​សេកហៃ​អភិបាលស្រុកកូនមុំនៅព្រឹកថ្ងៃទី២១នេះអំពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលអាជ្ញាធរមើលឃើញថា​កំពុងជួបការលំបាកទីទ័លក្រខ្លាំង​ដោយសារការប៉ះពាល់គ្រោះមហន្តរាយផ្សេងៗកន្លងមកធ្ងន់ធ្ងរពេក​ទើបបច្ចុប្បន្នត្រូវបានអាជ្ញាធរចុះជួយអន្តរាគមន៍ដើម្បីដោះទ័លជាជំហាន សិន។  លោកអភិបាលបន្តថា: ភូមិសាស្ត្រស្រុកកូនមុំ​មានឃុំចំនួន6​រួមមានៈ
ឃុំតឺនឃុំតាអងឃុំសិរីមង្គលឃុំត្រពាំងច្រេសឃុំត្រពាំងក្រហមនិង_ឃុំ ស្រែអង្គ្រងជាដើម។​

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ញ៉ែម សំអឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន 🙏ពិសេសសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ🙏 ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ🙏 ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទ័លក្រជួបការលំបាក🙏ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។

ឯកឧត្តម ញ៉ែម សំអឿន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត។ជាពិសេសសូមប្រជាពលរដ្ឋក្នុងខេត្តមានការប្រុងប្រយ័ត្នការពារសុខភាពនៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និង ចៀសផុតពីជំងឺ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះពីព្រោះថាខេត្តរតនគិរីអាកាធាតុនឹងចុះត្រជាក់នៅក្នុងអំឡុងពេល១សប្ដាហ៍ចាប់ពីថ្ងៃទី២១២៧ ខែធ្នូ ឆ្នាំ២០២២។ហើយក្នុងពេល១សប្ដាហ៍នេះខេត្ដរតនគិរីអាចចុះត្រជាក់ក្នុងរង្វង់ពី១៧១៨អង្សាសេដែលទាមទារអោយ
មានការប្រុងប្រយ័ត្នទាំងអស់គ្នា។

សូមបញ្ញាក់ផងដែរថា នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ ក៏បានផ្តល់ជូនរទេះ រុញដល់ជនមានពិការភាពចំនួន14នាក់ដែលសរុបចំនួនស្រុកទាំងពីរ​ដោយក្នុង១នាក់ៗទទួលបានរទេះរុញ១គ្រឿង​និងក្នុងនោះបានផ្តល់ជូនសាលាស្រុកកូនមុំ នូវមុងការពារជម្ងឺគ្រុនចាញ់ចំនួន៣០០មុងសាប៊ូ៣០០ដុំដើម្បីទុកចែកជូនប្រជាពលរដ្ឋបន្តនៅក្នុងស្រុកកូនមុំនេះ៕
ដោយលោក មុី ឌីន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម