More

    សមត្ថកិច្ចបង្ក្រាបករណីលួច(កាត់យកខ្សែភ្លេីង)០១ករណីនិងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់

    spot_img

    (ខេត្តបាត់ដំបង) កម្លាំងក្រុមអន្តរាគមន៍ បង្កាបង្ក្រាបដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះប្រតិបត្តិការបង្ក្រាបករណីលួច( កាត់យកខ្សែភ្លេីង )០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៦នាក់។

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងចាប់ពីវេលាម៉ោង ០២និង៤០នាទី រំលងអាធ្រាត្រ រហូតដល់វេលាម៉ោង ០៧និង០០នាទីព្រឹក នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

    ជនសង្ស័យត្រូវបានឃាត់ខ្លួន
    /ទី១- ឈ្មោះ រឿម សុខ ហៅ ចៃ ភេទប្រុស អាយុ ២៤ឆ្នាំ  /ទី២- ឈ្មោះ ផេន លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ /ទី៣-ឈ្មោះ នី មករា ភេទប្រុស អាយុ ២២ឆ្នាំ /ទី៤-ឈ្មោះ យ៉ា កក្កដា ហៅ វែង ភេទប្រុស អាយុ ២៩ឆ្នាំ /ទី៥-ឈ្មោះ សាយ សុភាព ភេទប្រុស អាយុ ២៨ឆ្នាំ /ទី៦-ឈ្មោះ សុខ ចិត្ត ហៅ អេតចាយ ភេទប្រុស អាយុ ២៩ឆ្នាំ ទាំង០៦នាក់មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  រួមជាមួយវត្ថុតាងដកហូតរួមមាន ៖
    – កង់ ចំនួន ០២គ្រឿង
    – កំណាត់ដែកមួយចំនួន
    – កន្ត្រៃ ចំនួន០១
    – ដង្កាប់ ចំនួន០១
    – ខ្សែភ្លេីង មួយចំនួន ។

    ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕​ រូបភាព​ និងអត្ថបទ៖ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img