More

    នគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រគល់ពលរដ្ឋថៃប្រុស.ស្រី៧នាក់ ទៅប្រទេសខ្លួនវិញបន្ទាប់ពីចាញ់បោកមេខ្យល់នាំមកទុកចោល

    spot_img

    បន្ទាយមានជ័យ៖ នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រគល់ពលរដ្ឋថៃប្រុស.ស្រី៧នាក់ ទៅប្រទេសខ្លួនវិញបន្ទាប់ពីចាញ់បោកមេខ្យល់នាំយកមកទុកចោល នៅខាងកម្ពុជា នៅវេលាម៉ោង១៩.២០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

    លោកវរសេនីយ៍ឯក ជួន សារី តំណាងលោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រគល់ជនជាតិថៃចំនួន៧នាក់ (ស្រី៥នាក់) ដែលចាញ់បោកមេខ្យល់នាំយកមកធ្វើការនៅប្រទេសកម្ពុជា ជូនទៅលោកវរសេនីយ៍ឯក រុង  ថងមន្ត (ROONG THONGMON) នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃប្រចាំខេត្តស្រះកែវ ដើម្បីជូនពួកគេទៅស្រុកកំណើតវិញ។

    លោកវរសេនីយ៍ឯក ជួន សារី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ជនជាតិថៃចំនួន៧នាក់ (ស្រី៥នាក់) ខាងលើនេះ ត្រូវបានចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង តែត្រូវបានមេខ្យល់ទុកពួកគេចោល។ លោក បានបញ្ជាក់ថា ដោយជនជាតិថៃទាំង៧នាក់ខាងលើនេះ បានទំនាក់ទំនងទៅស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានចេញកំណត់ទូតជូនជនជាតិថៃទាំង៧នាក់នោះ ឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕(សៅនៅ)

    spot_img

    អត្ថបទទាក់ទង

    spot_img