ទំព័រដើម ទំព័រដើម ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ "រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព"

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព”

- ពាណិជ្ជកម្ម -

កោះកុង÷ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកោះកុង បានរៀប ចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធាន បទ “រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព” នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ នៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាព លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។

 

ថ្លែងក្នុងពិធីបើកទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៦ ឆ្នាំ ២០២២ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ “រួមគ្នាលុបបំ បាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ដែលស្របទៅ ទស្សនវិស័យ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីជាមូលដ្ឋានបង្អែក នៃការអភិវឌ្ឍន៍ជាតិគ្រប់វិស័យក្នុងរយៈពេលវែង។

ទន្ទឹមនេះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងបានប្រារព្ធរៀបចំកម្មវិធីទិវាជាតិនេះ ជារៀង រាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះជាយុទ្ធនាការអប់រំ ផ្សព្វផ្សាយដ៏ធំមួយរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបំផុសការយល់ដឹងយ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍និន្នាការ នៃអំពើជួញដូរមនុស្ស ដែលបង្កគ្រោះមហន្តរាយដល់មនុស្ស ក្មេង ចាស់ ប្រុស ស្រី និងដល់សង្គមជាតិឥតឈប់ឈរ ទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅតាមបណ្ដាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។ ហើយក៏ដូច ជាការដាស់តឿនក្រើនរំលឹកដល់ប្រជា ពលរដ្ឋគ្រប់រូប គ្រប់មជ្ឈដ្ឋាន ឱ្យប្រុង ប្រយ័ត្នចំពោះល្បីចកលថ្មីៗរបស់ជន ល្មើសជួញដូរមនុស្ស។

កម្មវិធីនេះ ក៏ជាការផ្សព្វផ្សាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើអាជីវកម្មផ្លូវភេទ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីការពារសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទៅ។

 

លោកជំទាវអភិបាលខេត្តបានបន្ថែមថា÷ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមខិតខំបំពេញភារកិច្ចឱ្យបានល្អ តាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ប្រកបដោយការ ទទួលខុសត្រូវ និងខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ដោយអនុវត្ត តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ – ដើម្បីធ្វើខ្លួនជាមន្ត្រី ល្អ សក្តិសមនឹងការជឿទុកចិត្ត ពីរាជរដ្ឋា ភិបាល និងប្រជាពលរដ្ឋ។

-ខិតខំតាមដានបាតុភាព និងបទល្មើសផ្សេងៗ និងគ្រប់គ្រងព្រំដែនឱ្យបានមត់ចត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្ស និងការរំ លោភ បំពានផ្សេងៗ ។

-ពង្រឹង និងតាមដានការអនុវត្តច្បាប់គោលនយោបាយ និងបទដ្ឋានគតិយុត្តនានាឱ្យមានប្រសិទ្ធភាព។

-កុំព្រងើយកន្តើយ ឬគាំទ្រអំពើល្មើសដែលកើតមាន ត្រូវខិតខំរួមគ្នាដោះស្រាយផ្តល់យុត្តិធម៌ដល់អ្នកដែលរងគ្រោះ ព្រមាន និងដាក់ទោសជនល្មើស ឱ្យសក្តិសមនឹងអំពើដែលបានប្រព្រឹត្ត ដើម្បីជាការលើកទឹកចិត្តដល់អំពើល្អ សុចរិតភាព និងយុត្តិធម៌ក្នុងសង្គម។

-ខិតខំផ្សព្វផ្សាយអប់រំ តាមសាលារៀនតាមវេទិកាសហគមន៍នានា ជាពិសេសក្នុងគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យយល់ដឹងអំពីផលប៉ះ ពាល់ ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ការរំលោភបំពានលើស្រ្តី និងកុមារ អំពើជួញដូរមនុស្ស គ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ។

-រួមគ្នាលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ដែលគ្មានសុវត្ថិភាព ខុសច្បាប់ និងការងារ ខុសច្បាប់។

 

ចំពោះវិស័យសាសនា និងប្រជាពលរដ្ឋគ្រប់រូប : សូមថ្នាក់ដឹកនាំគ្រប់និកាយសាសនា មេត្តាបន្តការផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងការ ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស ដល់សាសនិកទាំងឡាយ នៅតាមសហគមន៍ទូទាំងប្រទេស ឱ្យបានយល់ជ្រួតជ្រាប ខ្លឹមសារពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស តាមវិធានការដូចខាង ក្រោម-អប់រំ៖ គប្បីអប់រំស្មារតីប្រជាពលរដ្ឋ ដោយផ្អែកលើទស្សនទានសាសនាឱ្យប្រព្រឹត្ត តែអំពើល្អ សុចរិត មិនប្រើហិង្សា មិនរំលោភបំពាន ជាពិសេសលើស្រ្តី និងកុមារ បង្កើនការយល់ដឹងអំពើជួញដូរមនុស្ស កលល្បិចជនល្មើស និងផលប៉ះ ពាល់ ដែលជាអំពើបាប និងត្រូវមានទោសធ្ងន់ធ្ងរតាមគោលការណ៍ច្បាប់។

-ទប់ស្កាត់ និងការពារ ៖ គប្បីរួមសហការ ការពារទប់ស្កាត់រាល់បទល្មើស ការពារ កូនចៅ និងអ្នករស់នៅក្នុងសហគមន៍ ពីភាពរងគ្រោះ និងគប្បីផ្ដល់ការអនុគ្រោះ ជួយការពារ គាំទ្រ និងអប់រំ ព្យាបាលរបួសផ្លូវចិត្តជនធ្លាប់រងគ្រោះ និងជួយតម្រង់ទិស រកភាពរីកចម្រើន។

-បង្ក្រាប គប្បីរាយការណ៍ សហការ និងគាំទ្រអាជ្ញាធរ និងសមគ្គកិច្ចឱ្យធ្វើការ ស៊ើបអង្កេត និងបង្ក្រាបបទល្មើស និងជនល្មើស ដើម្បីសុវត្ថិភាពសហគមន៍។

-ត្រូវចៀសវាង៖ កុំចូលរួម កុំគាំទ្រ កុំប្រព្រឹត្ត និងកុំទទួលផលពីអំពើទុច្ចរិត។ ម្យ៉ាងទៀត ទោះបីប្រទេសយើង មានស្ថានភាពធូរស្រាលពីការឆ្លង និងចម្លងកូវីដ-១៩ ហើយក៏ដោយ ក៏សូមអំពាវនាវទៅកាន់បងប្អូនប្រជាពរដ្ឋ សូមបន្តទទួល យកការចាក់វាក់សាំងបន្តទៀត នៅតាមទីតាំងដែលបានកំណត់ មានគ្រូពេទ្យចល័តតាមភូមិ តាមសាលារៀន តាមផ្ទះ និងតាមទីតាំងដែលបានកំណត់ និងសុំបន្ត ប្រកាន់ខ្ជាប់ វិធានការ បីកុំ បីការពារ ដើម្បីសេចក្តីសុខ សុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកជុំវិញខ្លួនពីមេរោគឆ្លងគ្រប់ប្រភេទ។

នាងខ្ញុំសូមលើកទឹកចិត្តដល់គ្រប់វិស័យពាក់ព័ន្ធ សូមបន្តរិះរកនូវវិធានការជាគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស»៕ ដោយ ញុឹបសន

 

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម