ទំព័រដើម ទំព័រដើម ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ " ធ្វើឱ្យមានសមភាព "

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ ” ធ្វើឱ្យមានសមភាព “

- ពាណិជ្ជកម្ម -

ខេត្តកណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ ” ធ្វើឱ្យមានសមភាព ” ដើម្បីឆ្ពោះទៅការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ដោយមានការចូលរួមពី អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន សរុបរួម ៣១៩គ្រួសារ ដែលប្រារព្ធធ្វើនៅវត្តព្រែកដាច់ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្ដាល។

ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានអាននូវសារលិខិតសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

មានប្រសាសន៍ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះពាល់ពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឱ្យកាន់តែទូលំទូលាយថែមទៀត។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន សរុបរួម ៣១៩គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រីឬទឹកស៊ីអ៊ីវ ១យួរ, ម៉ាស ១កញ្ចប់, ជែល ១ដប និងថវិកា ១០ម៉ឺនរៀល។

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម