More

    ខឹងរឿងចាក់ដីបិទផ្លូវទឹក ទាញកាំបិតដំបងកាប់គ្នា របួសដេកពេទ្យទាំងសងខាង

    spot_img

    ព្រះសីហនុ៖ បុរសចំណាស់២នាក់ បានឈ្លោះប្រកែកគ្នា ករណីចាក់ដីបិទផ្លូវទឹក រហូតឈានដល់កំហឹងឡើងខ្លាំងរៀងៗខ្លួន ក៏សម្រេចទាញកាំបិត និងដំបងកាប់គ្នា១ស្មើរ ត្រូវរបួសដេកពេទ្យទាំងសងខាង។

    ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវកែងចូលចុងរាំង និងចំការខ្នុរស្ថិតក្នុងក្រុម៦ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

    សមត្ថកិច្ចបានឲ្យដឹងថា ទំនាស់ពាក្យសំដីរហូតឈានដល់អំពើ ហិង្សានេះ គឺកើតឡើងរវាងឈ្មោះសុខ គឹមហេង (ហៅតាសាម៉ួម) ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៏ ក្រុម៦ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងម្នាក់ទៀតឈ្មោះ ព្រំ សំអឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណេីតភូមិអង្គខ្ញី ឃុំត្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

    ប្រភពថាមូលហេតុទំនាស់ដោយសារ ឈ្មោះ សុខ គឹមហេង ចាក់ដីដាក់បិទផ្លូវទឹក រុញដីជាប់របងគ្នា ហេីយឈ្មោះ ព្រំ សំអឿន បានឃាត់ថាកុំអោយរុញដី ហេីយក៏កើតជាទំនាស់ជេរគ្នាទៅវិញទៅមក កេីតជាជម្លោះដោយភាគីខាងឈ្មោះ សុខ គឹមហេង មានដំបង និងខាងឈ្មោះ ព្រំ សំអឿន មានកាំបិតវែង សម្រាប់កាប់ព្រៃ បានវាយកាប់គ្នា បណ្តាលឲ្យរបួសទាំងសងខាង។

    តាមប្រភពដដែលឈ្មោះ សុខ គឹមហេង រងរបួស លេីក្បាលជង្គង់ខាងស្តាំ និងម្រាមដៃសងខាង ចំណែកឈ្មោះ ព្រំ សំអឿន រងរបួស លេីមុខក្រោមភ្នែកខាងស្តាំ ត្រជៀកខាងស្តាំ និងសៀតផ្កាខាងឆ្វេង។ បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិយកទៅព្យាបាល នៅមន្ទីរពេទ្យរៀងៗខ្លួន ដោយឈ្មោះសុខ គឹមហេង យកទៅព្យាបាលនៅមន្ទីពេទ្យចំការចេក។ រីឯឈ្មោះព្រំ សំអឿន យកទៅព្យាបាល នៅផ្ទះពេទ្យឌី វាលរេញ៕ រូបភាព និងអត្ថបទ៖ អួន ប្រុស

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img