
ខេត្តរតនគិរី៖ ដើម្បីគោរពនិងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជាប្រមុខថ្នាក់ដឹកនាំផ្ទាល់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងទទួលបទបញ្ជាយ៉ាងមុឺងម៉ាត់ពីឧត្តមសេនីយ៍ត្រី ស្នងការ និងចង្អុលបង្ហាញណែនាំពីលោកស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ លោកនាយការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល និងដោយមានការសម្របសម្រួលពីលោក លាងអ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាតំបូងខេត្តរតនគិរី ផងនោះកងកម្លាំងនគរបាលរបស់ការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះឡោមព័ទ្ធនិងបង្ក្រាបទីតាំងល្បែងសុីសង(សៃវៀនប្រជល់មាន់និងអាប៉ោង ដែលលួចលាក់លេងភ្នាល់គ្នា បង្កប់នៅក្នុងចំការស្វាយចន្ទីមួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រភូមិថ្មី ឃុំសេរីមង្គល ស្រុកកូនមុំខេត្តរតនគិរី។ ក្នុងការចុះឡោមព័ទ្ធនិងបង្ក្រាបករណីបើកវង់ល្បែងសុីសងនាខណះនោះ គេឃើញសមត្ថកិច្ចឃាត់ខ្លួនបានអ្នកញៀនល្បែងចំនួន៤នាក់ និងវត្ថុតាងមួយចំនួនធំ រួមមាន:
១.ឈ្មោះ ជ័យ សឿនមករា ភេទប្រុសអាយុ៤២ឆ្នាំសញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលមនៅភូមិ3ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរី។
២.ឈ្មោះ ណុម រ៉េម ភេទប្រុស អាយុ ៤២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ១ ឃុំ ត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។
៣.ឈ្មោះ រស់ ចាន់ធឿន ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិ3 ឃុំត្រពាំងច្រេស ស្រុកកូនមុំ។ និង
៤.ឈ្មោះ នាងប៊ុន ភេទប្រុស អាយុ ៥៦ឆ្នាំ
សញ្ជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិថ្មី ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
តាមរបាយការណ៍របស់សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា
វត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុ បន្ទាប់ពីអ្នកញៀនល្បែងសុីសងនាំគ្នារត់គេចបាតជើងសព្រាតរួចមកនោះរួមមាន៖
.ម៉ូតូចំនួន៨គ្រឿង
.ចានអាប៉ោង+កំរប
.គ្រាប់អាប៉ោង+កាធុនទ្រចាន
.ហាន់តោ១
.បង់រុំជើងមាន់
.កន្ទេល១ជញ្ជីងថ្លឹងមាន់
.ទ្រុងក្រុងមាន់១
.ឬស្សីសំរាប់រុំសៃវៀន
.កន្ត្រក់ដាក់មាន់ និង
.ស្បែកជើងជាច្រើនគូរ។
មនុស្សចំនួន៤នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនាំមករក្សាទុកនៅការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំបែបបទបញ្ជូនទៅអយ្យការអមសាលាតំបូងខេត្តបន្តតាមនិតិវិធីច្បាប់។ ដោយលោកមុី ឌីន