More

    រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូ ស្លាប់មនុស្ស២នាក់ហើយបើករត់គេច

    spot_img

    ភ្នំពេញ៖ បុរសពីរនាក់បែកក្បាលស្លាប់នៅនឹងកន្លែង កើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង រួចបើករត់បាត់កាលពីវេលាម៉ោង០៩យប់ថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២០នៅចំណុចជាប់របងដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះទី១មានឈ្មោះកាន អាយុ ២០ ឆ្នាំជាង មុខរបរធ្វើសំណង់ ស្នាក់នៅម្ដុំវត្តសន្សំកុសល្យ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិចក ឃុំសំរោងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទី២មានឈ្មោះ ផន សុវណ្ណះ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរដូចគ្នា មានស្រុកកំណើត ភូមិជ្រោយដង ឃុំសំរោងទង ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1M-8712 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបានធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ពីលិចទៅកើតបានជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យបុរសទាំងពីរនាក់ដួលបោក នឹងថ្នល់បែកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបង្កបាន បន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រម៉ោល។

    ក្រោយកើយហេតុសមត្ថកិច្ច បានចុះមកដល់ និងមានសាច់ញាតិជនរងគ្រោះម្នាក់ បានចុះមកដល់កន្លែងកើតហេតុ។បន្ទាប់មកសមត្ថកិច្ច បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកយប់ម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះ ត្រូវធ្វើកំណត់ហេតុ រូចប្រគល់ជូនសាច់ញាតិទាំងពីរ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img