More

    ជនជាតិចិនបើករថយន្តបុកគេហើយព្យាយាមរត់គេចតែសំណាងល្អប៉ះសមត្ថកិច្ចជើងខ្លាំងតាមប្រមាញ់ឃាត់ខ្លួនបានភ្លាមៗ.!

    spot_img

    (ព្រះសីហនុ)៖ ពិតជាសាហាវមែនបុរសជើងខ្លាំងជនជាតិចិនបើករថយន្តស៊េរីទំនើបបុកប៉ះជាមួយនឹងម៉ូតូហើយព្យាយាមរត់គេចហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ និង២៥នាទីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ត្រង់ចំណុចអូរ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

    តាមប្រភពព័ត៌មានពីកន្លែងហេតុការណ៍បានអោយដឹងថារថយន្តខាងលើនោះបានបុកគេហើយព្យាយាមបើករត់គេចទៅតាមផ្លូវឆ្នេរអូរឈើទាលលុះដល់ចំនុចបន្ទប់ទឹកលេខ៣ រេចង្កូតទៅបុកនឹងឃឿនផ្លូវបណ្តាលឲ្យបែកកង់មុខទៅមុខលែងរួចតែម្ដង។

    ជុំវិញករណីខាងលើនេះបើតាមសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឲ្យដឹង(ជាបឋម)ថា បន្ទាប់ពីមានហេតុការណ៍នេះបានកើតឡើងកម្លាំងសមត្ថកិច្ចយើងបានដេញស្ទាក់ចាប់បានខ្លួនរួច ហើយក៏បន្តឆែកឆេរក្នុងរថយន្តជនបង្ករបានរកឃើញមានថ្នាំសង្ស័យថាជាសារជាតិញៀនលាក់ក្នុងកញ្ចប់បារី១កញ្ចប់ថែមទៀត។

    បច្ចុប្បន្នរថយន្តបង្ករបានស្ទូចយកទៅរក្សាទុកនៅឯការិយាល័យបងក៏បានចរាចរណ៍ផ្លូវគោក។ចំណែកជនសង្ស័យបានធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅស្នងការរដ្ឋាននគរបាលចរាចរណ៍ខេត្តព្រះសីហនុ ដើម្បីលចាត់វិធានការតាមនីតិវិធីច្បាប់៕​ ដោយ៖វ៉ាន់នី

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img