ទំព័រដើម ទំព័រដើម មកពីស្រុករកការងារនៅភ្នំពេញបាន៣ថ្ងៃ សម្រេចចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

មកពីស្រុករកការងារនៅភ្នំពេញបាន៣ថ្ងៃ សម្រេចចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចងកស្លាប់ខ្លួន ដោយយកខ្សែអង្រឹងចងជាប់ជាមួយដែក ជាប់នឹងពិដាន នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី ២៩ខែសីហាឆ្នាំ ២០២០ នៅចំណុចបន្ទប់ផ្ទះជួលជាន់ទី១ តាមបណ្ដោយផ្លូវ ១៣២ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះម៉ៅភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិភ្នំសាលី ឃុំពូនភ្នំ ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមការរៀបរាប់ស្ត្រីជាម្តាយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនរបស់គាត់ទើបតែមកពីស្រុកមកភ្នំពេញបាន៣ថ្ងៃ ដើម្បីរកការងារធ្វើដោយស្នាក់នៅ ជាមួយបុរសម្នាក់ទៀត នៅបន្ទប់កើតហេតុខាងលើ ដោយមិនទាន់បានរកការងារធ្វើ បាននៅឡើយទេ។ តាមប្រភពពីបុរសម្នាក់ ដែលស្នាក់នៅជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ បានចេញទៅក្រៅមួយភ្លែតដើម្បីទិញម្ហូប លុះត្រឡប់មកវិញឃើញជនរងគ្រោះបានចងក ដោយយកខ្សែអង្រឹង ចងភ្ជាប់ជាមួយនឹងដែកជាប់ នឹងពិដានក្នុងបន្ទប់ផ្ទះជួល ស្លាប់បាត់ទៅហើយ រួចរូបគាត់ ក៏បានប្រាប់ទៅម្ចាស់ផ្ទះ និងផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាកាត់ទម្លាក់ចុះមកក្រោម រួចបានរាយការណ៍ ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់និងធ្វើការសួរនាំ និងពិនិត្យនៅកន្លែងកើតហេតុ រួចទំនាក់ទំនងទៅផ្នែកជំនាញ ចុះមកធ្វើកោសល្យវិច័យ ទៅលើសាកសពជនរងគ្រោះ ដោយប្រាប់ថាពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុ គាត់ជូនទៅសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម