ទំព័រដើម ទំព័រដើម អភិបាលខេត្តព្រះសីហនុចុះពិនិត្យវត្ថុតាង និងនាំយកថវិកាមួយចំនួនដើម្បីលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការចុះបង្រ្កាបករណីគ្រឿងញៀនរយៈពេល៣ថ្ងៃ

អភិបាលខេត្តព្រះសីហនុចុះពិនិត្យវត្ថុតាង និងនាំយកថវិកាមួយចំនួនដើម្បីលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការចុះបង្រ្កាបករណីគ្រឿងញៀនរយៈពេល៣ថ្ងៃ

- ពាណិជ្ជកម្ម -

(ព្រះសីហនុ)៖ នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវត្ថុតាង និងនាំយកថវិកាដើម្បីលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបង្ក្រាបករណីគ្រឿងញៀនចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ដោយក្នុងប្រតិបត្តិការនោះ មានការដឹកនាំបញ្ជារផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ជាបន្តបន្ទាប់ ជនជាតិខ្មែរ២នាក់ ជនជាតិវៀតណាម ៣នាក់ (ស្រី១នាក់) ។ ដោយឡែកជនជាតិវៀតណាម០៣នាក់ ដែលបានឃាត់ខ្លួននៅចំនុចសណ្ឋាគារលិជឺខាអឺទួន ស្ថិតនៅក្រុមទី៩ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងដកហូតថ្នាំញៀនជាង ៣គីឡូក្រាម។

ក្នុងឱកាសនោះផងដែរ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខិតខំបំពេញការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសក្នុងការបង្ការ បង្ក្រាបនូវរាល់បទល្មើសបានទាន់ពេលវេលា។ដោយ៖​ វ៉ាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម