More

    អ្នកជំងឺភ្នែក និងគថ្លង់ នៅខេត្តកំពង់ចាម ទទួលបានការ ព្យាបាលដោយឥតគិតថ្លៃពីអង្គការ Cambodia Vision

    spot_img

    នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម រួមដំណើរដោយអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរពេទ្យខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ចើញចូលរួមក្នុងកម្មវិធី ពិនិត្យ ព្យាបាលជំងឺ​ ភ្នែក​ និងគ​ ថ្លង់​ នៅមន្ទីរពេទ្យខេត្តកំពង់ចាម​។
    គូរបញ្ជាក់ថា កម្មវិធី ពិនិត្យ ព្យាបាលជំងឺ​ ភ្នែក​ និងគ​ ថ្លង់​ ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ដោយចាប់ផ្តេីមធ្វើការពិនិត្យ ព្យាបាលចាប់ពីថ្ងៃទ៤ ដល់ថ្ងៃទី៩​ ធ្នូ ឆ្នាំ២០២២ តទៅ។

    spot_img

    អត្ថបទទាក់ទង

    spot_img