ទំព័រដើម ទំព័រដើម សិស្សានុសិស្ស ដែលចូលរួមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានទទួលស្នាក់នៅដោយឥតគិតថ្លៃ 

សិស្សានុសិស្ស ដែលចូលរួមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានទទួលស្នាក់នៅដោយឥតគិតថ្លៃ 

- ពាណិជ្ជកម្ម -

កោះកុង÷ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្ដល់កន្លែងថ្នាក់នៅ ជូនដល់សិស្សានុសិស្ស ដែលចូលរួមប្រលងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ក្នុងការជួយសម្រួលទៅដល់មាតាបីតា អាណាព្យា បាល និងប្អូនៗសិស្សានុសិស្ស ស្នាក់នៅដោយឥតគិតថ្លៃ ។

 

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង រដ្ឋបាលខេត្តកោះកុងសហ ការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក) បានត្រៀមលក្ខណ: ជួយសម្រួលផ្តល់កន្លែងស្នាក់នៅ ជូនដល់ប្អូនៗសិស្សានុសិស្ស មាតាបិតា អាណា ព្យាបាល ដែលអញ្ជើញមកពីបណ្តាស្រុក ក្នុងខេត្តកោះកុងដែលមានការខ្វះខាត បានស្នាក់នៅដោយឥតគិតថ្លៃ នៅទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

សូមមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស ដែលមានគោលបំណងស្នាក់នៅទីតាំងខាងលើ សូមធ្វើការទំនាក់ ទំនងតាមរយ:លេខទូរស័ព្វ÷ ០១៦ ៣២៩ ៧៨៧/០៩៧ ៨២៧ ១០៤៤ ។

 

សូមបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកោះ កុង ជម្រាបជូនដំណឹងដល់ក្មួយៗសិស្សា នុសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី០៥ ខែធ្នូ ២០២២ ខាងមុខនេះជ្រាបថា ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សូមលើក ទឹកចិត្តដល់ប្អូនៗ និងក្មួយៗសិស្សា នុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងយក ចិត្តទុកដាក់ខ្ពស់ក្នុងការប្រឡង ដោយយកចំណេះដឹង សមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ថាន ដោយមិនត្រូវពឹងផ្អែកលើការលួចចម្លង ពីរសំណៅឯកសារផ្សេងៗ ឬការលួចចម្លងពីអ្នកដទៃនោះឡើយ។

 

ជាមួយគ្នានេះ លោកជំទាវ សូមអំពាវនាវដល់ មាតា បិតា អាណាព្យាបាលសិស្សគ្រប់រូប សូមជួយណែនាំ កូន ចៅ របស់ខ្លួនឱ្យយកអស់សមត្ថភាពក្នុងការប្រឡងនេះ ដោយត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងគោលការណៃនាំនានាសម្រាប់ការប្រឡង ហើយមិនត្រូវចាញ់ឧបាយកលទុច្ចរិត របស់ជនខិលខូចមួយចំនួនពាក់ព័ន្ធនឹងការរត់ការក្នុងការប្រឡងជាដាច់ខាត ។

 

ដើម្បីជាការឆ្លើយតបនិងការខិតខំសិក្សារៀនសូត្រ របស់ក្មួយៗ លោកជំទាវអភិ បាលខេត្ត នឹងផ្តល់ថវិកា លើកទឹកចិត្តដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេសA ក្នុងម្នាក់ៗចំនួន ៤.០០០.០០០៛ (បួនលានរៀល) និងកុំព្យូទ័រយួរដៃ ០១គ្រឿង សម្រាប់ប្រើ ប្រាស់ជាប្រយោជន៍នៅថ្ងៃមុខផងដែរ៕ ដោយ ញុឹប សន

 

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម