More

    អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃកំណើតរណសិរ្ស សាមគ្គីអភិ វឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨.២ធ្នូ, ២០២២)

    spot_img

     

    កោះកុង ៖ លោកជំទាវ មិថុនា ភូថងប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ឯកឧត្តម ដុំ យុហៀង អ្នកតំណាងរាស្ត្រមណ្ឌលកោះ កុង ឯកឧត្តម កាយ សំ រួម ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃកំណើតរណ: សិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨.២ធ្នូ ២០២២) ។
    ពិធីនេះបានប្រារព្ធធ្វើឡើង នៅថ្ងៃទី៤ ខែធ្នូ ២០២២ នៅស៊ូននឹង ដែលមានការអញ្ជើញពីឯកឧត្តម លោកជំទាវ ព្រះសង្ឃលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព មន្ត្រីរាជ ការ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើន
    អង្គនាក់។

    លោក ជំទាវ មិថុនា ភូថង អភិបាលខេត្ត
    ប្រធានគណបក្សខេត្ត និងជាប្រធានគណ:កម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត បានអានសារលិខិត
    សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណ: បក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មានអត្ថន័យដ៏ជ្រាលជ្រៅ ថា ស្មារតី ២ធ្នូ និងស្មារតី ៧មករា និងនៅស្ថិតស្ថេរជាអមតៈ នៅក្នុងក្រអៅបេះដូងយុវជនជំនាន់ក្រោយ ក៏ដូចជាប្រជាពល រដ្ឋខ្មែរគ្រប់រូប ពិសេសគឺចងចាំថ្ងៃប្រវត្តិ សាស្ត្រនេះ មិនអាចបំភ្លេចបានឡើយ។ ព្រោះថ្ងៃនោះបងប្អូនអតីតយុទ្ធជន យុទ្ធនារីយើង បានបូជាឈាមស្រស់ និងសាច់ស្រស់ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរណ្ដៅមរណៈពួកអាវខ្មៅ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ បង្កើតឡើងក្នុងគោលបំណងរំដោះប្រ ទេសជាតិ ចេញពីរបប ប៉ុល ពត ជួយ សង្គ្រោះអាយុជីវិតប្រជាជនឲ្យរួចផុតពីរមហន្តរាយ នៃរបបអាខ្មៅ និងស្ដារកសាងនិងអភិវឌ្ឍន៍ជាតិមាតុភូមិ។ ថ្ងៃ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្ត្រចារឹតជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូទើបមានថ្ងៃ ៧មករា មានថ្ងៃ ៧មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ។

    រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់បដិសន្ធិឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្ដីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះ ស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើត ឡើងដោយកម្លាំងមហាសាមគ្គីប្រជាជន ទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជន ស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

    «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» បច្ចប្បន្នត្រូវបានដូរឈ្មោះ ជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការ ចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិ សន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្ល ឃុំ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៏ឆ្នើម។ ទើបយើងទាំងអស់គ្នាបានចាក់ទុកថ្ងៃ ២ធ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ។

    ពិធីបន្ទាប់ ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត បានអញ្ជើញចុះជួបសំណេះសំ ណាលសួរសុខទុក្ខ អ្នកជំងឺកំពុងសម្រាកព្យា បាលជំងឺ នៅមន្ទីរពេទ្យយោធាខេត្ត និងមណ្ឌលកុមារកំព្រាខេត្ត រួចបន្តចុះសួរ សុខទុក្ខអ្នកសម្រាកព្យាបាលជំងឺ និងស្ត្រីសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្ត កោះកុង ។
    ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងអស់ បានធ្វើការសំណេះសំណាល ដល់បងប្អូនអ្នកជំងឺ និងកុមារកំព្រាថា សូមថែរក្សាខ្លួន ថ្នាក់ដឹកនាំ មិនទុក្ខបងប្អូនកូនក្មួយចោលទេ ៕ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img