More

    រដ្ឋបាលខេត្តកោះកុងត្រៀមរួចជាស្រាច់ សម្រាប់ការរៀបចំតុបតែងលម្អស្តង់ពិព័រណ៌ ក្នុងការបង្ហាញពីគោលដៅសក្តានុពល ផលិតផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តកោះកុង ក្នុងពិធី បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ

    spot_img

     

    កោះកុង÷ លោក អន សុធារិទ្ធ អភិបាល រង នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ បាន
    អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំតុបតែងលម្អស្តង់ពិព័រណ៍ ដោយបង្ហាញពីគោលដៅ សក្តានុពល ផលិតផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តកោះកុង ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

    កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត តំណាងមន្ទីរទេសចរណ៍ និងតំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត ។
    សូមបញ្ជាក់ថា យោងតាមសេចក្តីជូន ដំណឹងលេខ ៣៨៨ សជណអគឧ របស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ស្តីពីការចូលរួមតាំងពិពរ័ណ៍ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៩- ១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងពិធីបើកជាផ្លូវការ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img