ទំព័រដើម ទំព័រដើម អភិបាលស្តីទីស្រុកមណ្ឌលសីមា ទទួលស្គាល់ថា ពិតជាមានការលួចសាងសង់របងថ្ម និងចាក់ដីចូលចំណីព្រែកពិតប្រាកដមែន

អភិបាលស្តីទីស្រុកមណ្ឌលសីមា ទទួលស្គាល់ថា ពិតជាមានការលួចសាងសង់របងថ្ម និងចាក់ដីចូលចំណីព្រែកពិតប្រាកដមែន

- ពាណិជ្ជកម្ម -

 

កោះកុង ÷ លោក ប៉ែន ប៊ុនឈួយ អភិបាលស្តីទី ស្រុកមណ្ឌលសីមា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងដីធ្វើរបង និងបូមខ្សាច់បំពានចូលចំណីព្រែករបស់ឈ្មោះ ឆ លីឈៀន ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

លោកអភិបាលស្តីទី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័តមានថា ក្រោយទទួលបានពត័មាន ថាមានការលួចចាក់បំពេញអាចម៌ដី និងសាងសង់របងថ្មចូលចំណីព្រែក លោកក៏បានបញ្ជាអោយក្រុមការងារចុះមកធ្វើការហាមឃាត់ និងដឹកនាំក្រុមការ ងារចម្រុះស្រុកមណ្ឌលសីមា ដើម្បីធ្វើការពិនិត្យលើទីតាំងជាក់ស្តែង ។

លោកបានបន្តថា ជាលទ្ធផលក្រោយការចុះពិនិត្យ និងវាស់វែងជាក់ស្តែង ឃើញថាឈ្មោះ ឆ លីឈៀន ដែលជាម្ចាស់ទីតាំងខាងលើ ពិតជាបានសាងសង់របងថ្មដោយគ្មានច្បាប់អនុញ្ញាត និងចាក់ដីចូលចំពីព្រែកប្រវែងទទឹង៣០ម៉ែត្រ និងបណ្តោយជាង១០០ម៉ែត្រពិតមែន ហេតុនេះរដ្ឋបាលស្រុកមណ្ឌលសីមា សម្រេចអោយឈ្មោះ ឆ លីឈៀន ត្រូវធ្វើការរុះរើរបងថ្មចេញ ចំពោះអាចម៌ដីដែលបានចាក់បំពានចូលក្នុងចំណីព្រែក ខាងរដ្ឋបាលស្រុកនិងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្តជាអ្នកសម្រេច ។

ចំពោះការលួចសាងសង់សំណង់របងថ្មដោយគ្មានច្បាប់អនុញ្ញាត និងការលួចចាក់បំពេញអាចម៌ដីចូលក្នុងចំណីព្រែកខាងលើ ក្រុមការងារយើងនៅពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីឈ្មោះ ឆ លីឈៀន ដែលជាម្ចាស់ទីតាំង បាននៅ ឡើយទេ ដោយសារលោកពុំបានចូលរួមក្នុងការចុះពិនិត្យទីតាំងជាក់ស្តែងជាមួយខាងអាជ្ញាធរស្រុមមណ្ឌលសីមា ។

សូមរំលឹកថា សកម្មភាពលួចសាងសង់សំណង់ និងចាក់ដីចូលព្រែក ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីសំណាក់ឈ្មួញខិលខួចតែងតែកើតឡើងជាបន្តបន្ទាប់រហូតទាល់តែមានការចុះផ្សាយពត៌មានទើបម្ចាស់ទីតាំងបំពានចាប់ផ្តើមស្វែងរកអន្តរាគមន៍ និងសុំច្បាប់ ដោយរឿងនេះវាហាក់ដូចជាកើតឡើងជាដដែលៗរហូតស្ទើរក្លាយជាប្រពៃណីសំរាប់ក្រុមឈ្មួញទៅហើយ ហេតុនេះកន្លងមកតែងតែមានមហាជនជាច្រើន បាននាំគ្នាធ្វើការសំណូមពរទៅដល់ថ្នាក់ដឹនាំខេត្ត និងជំនាញពាក់ព័ន្ធមេត្តាចាត់ក្រុមការងារដើម្បីចុះពិនិត្យ និងតាមដាននូវរាល់សកម្មភាពរបស់ក្រុមឈ្មួញខិលខួចដែលតែងតែលួចបំពានទៅលើដីភ្នំ ព្រៃកោង កាង ព្រៃលិចទឹក ចំណីព្រែក អូរ ស្ទឹង បឹងបួរ ។ល។ ដែលសុទ្ធតែជាសម្បត្តិសាធា រណៈរបស់រដ្ឋ ហើយមហាជនក៏ទន្ទឹងរងចាំមើលថា តើចំណាត់ការរបស់អាជ្ញាធរថ្នាក់ខេត្ត/ស្រុក អាចនិងមានប្រសិទ្ធភាពលើក្រុមឈ្មួញដែលលួចបំពានច្បាប់បានដែរឬយ៉ាងណា ???៕ ដោយ ញុឹប

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម