More

    ជនសង្ស័យចំនួន០៨នាក់ត្រូវបានកងរាជអាវុធហត្ថបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធករណីជួញ ដូរគ្រឿងញៀន.!

    spot_img

     

    ខេត្តព្រះសីហនុ៖ជនសង្សយ័ ចំនួន ០៨នាក់(ស្រី០២នាក់)នឹងវត្តុតាងត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បី ផ្តន្ទាទោសតាមផ្លូវច្បាប់ ក្រោយពីបានការសាកសួរនៅរសៀលថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

    សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ លោក វិរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀននៃ បានឲ្យដឹងថាជនសង្ស័យចំនួន០៨នាក់ខាងលើនេះត្រូវបាន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថយើងចាប់ខ្លូនក្នុងបទល្មើសជាក់ស្តែង ពាក់ព័ន្ធអំពើ ជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

    ជាមួយគ្នានោះ លោក បានបន្តទៀតថាជនសង្ស័យទី០១មានឈ្មោះ អិន វណ្ឌនី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ស្នាក់នៅ អូរមួយ ភូមិ០១ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។
    ទី០២ឈ្មោះ លៃ ហៀង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រោយតោពីរ ភូមិលេខ០៤សង្កាត់លេខ ០៤ក្រុងព្រះសីហនុ។

    ទី០៣ឈ្មោះ លី ឃុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅបន្ទប់ជួល ក្រោយចំការស្ពៃ ភូមិលេខ០៤សង្កាត់លេខ ០៤ក្រុងព្រះសីហនុ ។
    ទី០៤ឈ្មោះ ស៊ុន វេហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករត់តុហាងចិន ស្នាក់នៅអូឈើទាល ភូមិលេខ០៤សង្កាត់លេខ ០៤ក្រុងព្រះសីហនុ។ ទី០៥ឈ្មោះ ឡុង ចាន់ធី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបចិន។ ស្នាក់នៅក្នុងសំណង់អាគារជិតតោពីរ ភូមិលេខ០៤សង្កាត់លេខ ០៤ក្រុងព្រះសីហនុ ។

    ទី០៦ឈ្មោះ តូច វិចិត្រ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ០១ សង្កាត់៤ ក្រុងព្រះសីហនុ។ទី០៧ឈ្មោះម៉េង សុខហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្រុម១៨ ភូមិលេខ ០៤សង្កាត់លេខ ០៤ក្រុងព្រះសីហនុ ។ ទី០៨ឈ្មោះស៊ិន លីកា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    ជនជាប់សង្ស័យទាំង០៨នាក់ ខាងលើ រូមនិងវត្តុតាង ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជួនខ្លួនទៅកាន់ សាលាដំបូង ខេត្ត ចាត់ការតាមនិតីវិធីដើម្បីផ្តន្ទាទោសតាមច្បាប់នៅម៉ោង១៤និង៣០នាទីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ៕

    spot_img

    អត្ថបទទាក់ទង

    spot_img