ទំព័រដើម ទំព័រដើម អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំមន្រ្តីក្រោមឱវាទ ចុះផ្អាកទីតាំងស្តង់ ទិញពោត និងដំឡូងមី ដែលជញ្ជីងមិនប្រក្រតីជាង១០កន្លែង

អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំមន្រ្តីក្រោមឱវាទ ចុះផ្អាកទីតាំងស្តង់ ទិញពោត និងដំឡូងមី ដែលជញ្ជីងមិនប្រក្រតីជាង១០កន្លែង

- ពាណិជ្ជកម្ម -

 

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន សហការជាមួយមន្ទីរឧស្សាហកម្មខេត្តប៉ៃលិន ដឹកនាំដោយលោក សុខ ពិសី អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ចុះផ្អាកដំណើរការបណ្តោះអាសន្នដើម្បីកែសម្រួលបច្ចេកទេសចំនួន០៩ស្តង់ ដែលទទួលទិញកសិផល ពោតក្រោម និងដំឡូង របស់ប្រជាកសិករនៅក្នុងសង្កាត់ប៉ៃលិន សង្កាត់អូរតាវ៉ៅ និងសង្កាត់បយ៉ាខា ដូចតទៅ៖ សង្កាត់ប៉ៃលិន មានចំនួន០៥ស្តង់ សង្កាត់អូរតាវ៉ៅ មានចំនួន០៣ស្តង់ សង្កាត់បយ៉ាខា មានចំនួន០១ស្តង់ សរុបរួមមានចំនួន០៩ស្តង់ ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

រហូតដល់វេលាម៉ោង០២ និង០០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម គង់ ដួង សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខ ពិសី អភិបា លរងខេត្តប៉ៃលិន លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តទាំងអស់ បានចុះផ្អាកជាបណ្ដោះអាសន្នដល់ម្ចាស់អាជីវកម្មស្តង់ (ទិញពោតនិងដំឡូងមី) ដើម្បីរង់ចាំថ្នាក់ក្រសួងចុះត្រួតពិនិត្យ ចំនួន០៦ទីតាំង មានដូចតទៅ ៖ ស្តង់របស់លោក សួន ភារម្យ (តំណាង) ស្ថិតនៅភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ស្តង់លោក ហ៊ាង ឡេវ (ម្ចាស់) ស្ថិតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ស្តង់លោក កែវ វីរៈ (ម្ចាស់) ស្ថិតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ស្តង់របស់លោក ហ៊ុយ ណាវី (ម្ចាស់) ស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅស្តង់របស់លោក មិច សុខុន (តំណាង) ស្ថិតនៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ស្តង់របស់លោក ជា ឌីណា (ម្ចាស់) ស្ថិតនៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។

ទោះបីជាយ៉ាងណា អាជ្ញាធរខេត្ត ក៏បានណែនាំឱ្យម្ចាស់ស្តង់នីមួយៗ ផ្អាកដំណើរការមួយរយ: ពេលសិន រង់ចាំរហូតដល់ក្រសួងចុះទៅពិនិត្យមើលជញ្ជីង និងរៀបចំកែតម្រូវឱ្យមានសុក្រិតភាពឡើងវិញ ទើបអនុញ្ញាតឱ្យដំណើរការតាមធម្មតាឡើងវិញ៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម