More

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់ កាបូប និង ទូរស័ព្ទ ដៃ ចំនួន ០៤ ករណី ផ្សេងគ្នា

    spot_img

     

    ខេត្តបាត់ដំបង! ជនសង្ស័យចំនួន០៦នាក់ត្រូវបានកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ចុះ ប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីលួច មាន ស្ថានទម្ងន់ទោស ( ឆក់ យក កាបូប និង ទូរស័ព្ទ ដៃ ) ចំនួន ០៤ ករណី ផ្សេងគ្នា។

    លោក វរសេនីយ៍ឯក ឈឿង គឹមសុង បានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន
    /ទី១-ឈ្មោះ ខៀវ យ៉ា អាយុ ៣៦ ឆ្នាំ /ទី២- ឈ្មោះ ប៊ិន ស៊ីណា ហៅ ឈុយ អាយុ ២៦ ឆ្នាំ /ទី៣-ឈ្មោះ ឡុង លាវ ហៅ តក់ អាយុ ២០ ឆ្នាំ /ទី៤- ឈ្មោះ សុខ វីរៈ ហៅ ប៉ាវ អាយុ ២៥ ឆ្នាំ /ទី៥-ឈ្មោះ ធឿន ថន អាយុ ២៥ ឆ្នាំ ទាំង០៥នាក់មានទីលំនៅក្នុងស្រុក ឯកភ្នំ ខេត្ត បាត់ដំបង
    /និងទី៦- ឈ្មោះ ភឿន ផល្លី ហៅ ប៊ឹម អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ តាកុយ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង និងបានដកហូត ម៉ូតូចំនួន០២គ្រឿង និង ទូរស័ព្ទដៃ ចំនួន០១គ្រឿង ផងដែរ ។

    លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនយកមកសាកសួរ យោងតាម ចម្លេីយ សារភាព របស់ ក្រុមជនសង្ស័យ ខាងលើបានអោយដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពដោយជិះម៉ូតូឆក់កាបូប និង ទូរស័ព្ទដៃពិតប្រាកដមែន បន្ទាប់មកជនសង្ស័យទាំង០៦នាក់ រហូតមកដល់ថ្ងៃនេះត្រូវបាននគរបាលការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី។ ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img