បន្ទាយមានជ័យ៖ បុរសរងគ្រោះម្នាក់ បានចោទប្រកាន់មន្ត្រីនគរបាលប៉ុស្តិ៍និមិត្ត ក្រុងប៉ោយប៉ែតថា ប្រើកាំភ្លើង បាញ់បោះបណ្តាលឲ្យគាត់រងរបួសធ្ងន់ ហើយឆ្លើយយករួចខ្លួន។
បើតាមបុរសម្នាក់ឈ្មោះ នាង មករា ភេទប្រុសអាយុ២១ឆ្នាំ (រៀនត្រឹមថ្នាក់ទី៦)រស់នៅភូមិនិមិត្តមួយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះថា រូបគាត់ត្រូវបាន នគរបាលប៉ុស្តិ៍ បាញ់បណ្តាលឲ្យរងរបួសធ្ងន់ ក្នុងចំណោម គ្នា២នាក់ទៀត ខណៈពួកគេបានជិៈម៉ូតូម្នាក់១គ្រឿង ចេញពីលេងហ្គេមផ្ទៈម្តាយមីង បម្រុងមកផ្ទៈ ពេលដែលកំពុងជិៈម៉ូតូ ស្រាប់តែមន្ត្រីនគរបាលប៉ុស្តិ៍និមិត្តម្នាក់ ឈរនៅផ្លូវបានកាក់បងប្អូនជីដូនមួយគាត់ឈ្មោះ ម៉ាប់ មីត ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិជាមួយគ្នា។
បុរសដដែលបានបញ្ជាក់ថា ក្រោយពេលឃើញមន្ត្រីនគបាល ឃាត់ប្អូនជីដូនមួយ ហើយគាត់បានជិៈម៉ូតូត្រឡប់ ទៅសួរនាំមូលហេតុអ្វីឃាត់ប្អូនខ្ញុំ ពេលនោះមន្ត្រីនគរបាលឈ្មោះ រិទ្ធ ពិសិទ្ធ មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោ មន្ត្រីនគរបាលប៉ុស្តិ៍និមិត្ត បានសួរតបទៅគាត់វិញថាហែងចង់មេច?។
ហើយលោកក៏បានតបវិញថា បើអត់មានអីទេ ឲ្យប្អូនខ្ញុំទៅជាមួយខ្ញុំវិញ ស្រាប់តែជិៈម៉ូតូចេញមក មានឭស្នូរកាំភ្លើង១គ្រាប់ ពីក្រោយខ្នងប្រមាណ២ម៉ែត្រ ពេលជិៈមកដល់ផ្ទៈ ស្រាប់តែចុកទ្រូង ឈប់ម៉ូតូមុខផ្ទៈ រួចទើបដឹងថា ត្រូវគ្រាប់ដួលសន្លប់ឪពុកម្តាយដឹកមកមន្ទីពេទ្យមិត្តភាព កម្ពុជា.ជប៉ុនមង្គលបូរី។
សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោងម៉ោង១០.៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នៅចំណុចភូមិនិត្តមួយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពេលវះកាត់រួច បង្ហាញថា ជនរងគ្រោះ ត្រូវគ្រាប់កាំភ្លើង របួសបៀមគ្រាប់ ជាប់ក្រោមឃ្លៀក ខាងស្តាំ។ ករណីនេះផងដែរ លោក នួន វ័រ អាយុ៤៩ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានសុំឲ្យថ្នាក់ដឹកនាំ នគរបាលជាតិ និងមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ជូនកូនប្រុសរបស់គាត់។
ពាក់ព័ន្ធបញ្ហានេះ លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា ជាការពិតគឺមន្ត្រីនគរបាលប៉ុស្តិ៍និមិត្ត បានចេញល្បាត២ក្រុម១ក្រុមឃាត់ខ្លួនក្មេងស្ទាវ ១ក្រុម ដកបានដាវសាំម៉ូរ៉ៃចំនួន២ដើម។ ករណីនេះប៉ូលីសក្រុមទៀត មានម្នាក់ឯង ឃាត់ក្មេងស្ទាវ២នាក់ និងម៉ូតូ២គ្រឿង ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជិៈម៉ូតូដាក់បំពង់ស៊ីម៉ាំងឮសូរខ្លាំង ពេលដែលកាក់សួរ ឃើញប៉ូលីសម្នាក់ឯង ពួកគេរករឿងចង់វ៉ៃប៉ូលីស ប៉ូលិសក៏ដកកាំភ្លើងខ្លីពីចង្កេះ លើកគំរាម និងការពារខ្លួន តែឲ្យបណ្តាលរាលកៃ ផ្ទុះត្រូវជនរងគ្រោះរបួសធ្ងន់ ហើយកំពុងសម្របសម្រួលគ្នា រឿងនេះវាជារឿងអចេតនាទេ។
ករណីនេះផងដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយពេលដែលមន្ត្រី នគរបាលប៉ុស្តិ៍និមិត្តរាលកៃផ្ទុះអាវុធ បណ្តាលរងរបួសជនរងគ្រោះ ដែលជាមុខសញ្ញាក្មេងទំនើង ប្រើប្រាស់គ្រឿងញៀន ហើយមន្ត្រីនគរបាលប៉ុស្តិ៍និមិត្ត ដែលបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលជំនាញខេត្ត ហៅសាកសួរនៅស្នងការដ្ឋាន នគរបាលខេត្តហើយដែរ៕ រូបភាព និងអត្ថបទ៖ សន សុង