ទំព័រដើម ទំព័រដើម ឯកឧត្តម អុី ឈាន អញ្ជើញពន្លត់ភ្លើងជ័យ ខួបលើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-២០២២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

ឯកឧត្តម អុី ឈាន អញ្ជើញពន្លត់ភ្លើងជ័យ ខួបលើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-២០២២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

- ពាណិជ្ជកម្ម -

 

ខេត្តប៉ៃលិន ៖ បន្ទាប់ពីភ្លើងជ័យ ដែលត្រូវបានដុតក្នុងរយៈពេលបីថ្ងៃ(ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២) នៅវិមានឯករាជ្យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានប្រព្រឹត្តទៅដោយភាពជោគជ័យ និងសប្បាយរីករាយមក ហើយពិធីពន្លត់ភ្លើងជ័យ ក៏ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋា នខេត្តប៉ៃលិន។ នៅក្នុងពិធីពន្លត់ភ្លើងជ័យនេះ មានវត្តមានឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម