More

    យុវជនក្រុម៨ ខេត្តព្រះសីហនុ នាំយកអំណោយដ៏ថ្លៃថ្លារបស់ (ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត)ជូនដល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលមានខ្វះខាត.!

    spot_img

     

    ខេត្តព្រះសីហនុ:ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលមានជីវភាពខ្វះខាតរស់នៅក្នុងភូមិ ១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ នៅរសៀលថ្ងៃ សៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម វេជ្ជ បណ្ឌិត ឯកទេស អេង ចំរើន ប្រធាន សមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ និង ជា ទីប្រឹក្សាឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានចាត់អោយក្រុមការងារសមាគម យុវជន ក្រុម៨ ខេត្ត ព្រះសីហនុ តំណាងឲ្យឯកឧត្តមបណ្ឌិត មុឹង មករា ប្រធានក្រុម៨ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលមានខ្វះខាតនៅត្រង់ចំណុចភូមិ ១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។

    សម្រាប់សម្ភារៈប្រគល់ជូនក្នុងមួយគ្រួសាររួមមាន:
    – អង្ករ ២០ គីឡូក្រាម
    – មី ១កេស
    – ទឹកស៊ីអ៊ីវ ១យួរ
    – ទឹកត្រី ១យួរ
    – ទឹកសុទ្ធ ១កេស
    -ប្រេងឆា ១ដប
    – អំបិល ១កញ្ចប់
    -ស្ករស ១កញ្ចប់
    -ត្រីខ ១យួរ និង
    – ជែលលាងដៃ ១ដប
    ឈ្លៀតក្នុងឳកាសនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានផ្តាំផ្ញើន្ថែមរយៈយុវជន ក្រុម៨ ខេត្ត ព្រះសីហនុ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។ដោយ វាន់នី

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img