ព្រះសីហនុ៖ នាវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០នេះ បន្ទាប់ពីសាកសួរមុខសញ្ញារួច នគរបាលឃាត់ខ្លួនបាន ជនសង្ស័យ៩នាក់ជាបន្តបន្ទាប់ ក្នុងករណីសំណុំរឿងទទួលផលចោរកម្ម នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ជនសង្ស័យដែលទទួលផលនៃអំពើលួចឈ្មោះ រ៉ឹម មាទ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថិច្ចយើងបានធ្វើការឃាត់ខ្លួនបាន ជនសង្ស័យសរុបចំនួន ០៩នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឈិន សុផានិត ហៅ ពេជ្រធំ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (មេក្លោង)
២-ឈ្មោះ សុះ សាក់រ៉នី ហៅ វីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ (សហចារី)
៣-ឈ្មោះ ម៉ៅ ចាន់បូរ៉ា ហៅ យ៉ត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៤-ឈ្មោះ ប្រាក់ ទ្រី ហៅ ពេជ្រតូច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៥-ឈ្មោះ សី សុភា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៦-ឈ្មោះ អ៊ុច សីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ (សហចារី)
៧-ឈ្មោះ វ៉ាន់ ចាន់សុធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៨-ឈ្មោះ ភួង រ៉ាវីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (សហចារី)
៩-ឈ្មោះ រ៉ឹម មាទ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ទទួលផលនៃអំពើលួច)
ចំពោះវត្ថុតាងចាប់យកបានរួមមាន៖
-កម្បាំងម៉ូតូមួយចំនួន
-សម្ភារៈ និងគ្រឿងម៉ូតូមួយចំនួន
-ម៉ូតូចំនួន ១០គ្រឿង៖
១-ម៉ាក លែត ពណ៌ស គា្មនផ្លាកលេខ
២-ម៉ាក លែត ពណ៌ស-ខៀវ គា្មនផ្លាកលេខ
៣-ម៉ាក VISION ពណ៌ក្រហម គា្មនផ្លាកលេខ
៤-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ផ្លាកលេខៈ ភ្នំពេញ 1AF-7352
៥-ម៉ាក CLICK ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានផ្លាកលេខ
៦-ម៉ាក វីនន័រ ពណ៌ខ្មៅ បិតតែមពណ៌ស គា្មនផ្លាកលេខ
៧-ម៉ាក វីនន័រ ពណ៌ខ្មៅ បិតតែមពណ៌ចំរុះ គា្មនផ្លាកលេខ
៨-ម៉ាក ស្មាស់ ពណ៌ខ្មៅ គា្មនផ្លាកលេខ
៩-ម៉ាក WAVE RSX ពណ៌ខ្មៅ គា្មនផ្លាកលេខ
១០-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ប្រើផ្លាកលេខក្លែងបន្លំ ដោយដោះផ្លាកលេខដើមចេញ “ព្រះសីហនុ 1G-0933” រួចយកផ្លាកលេខរបស់ម៉ូតូ ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ “ភ្នំពេញ 1ID-2146”។
បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ អួន ប្រុស