ទំព័រដើម ទំព័រដើម សេចក្តីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការស្រុក ឃុំទាំង៣ វិស័យនានា និងការបញ្ចូលបុគ្គ លិកអប់រំ សិស្សានុសិស្សជាសមាជិក ស.ស.យ.ក ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានប្រកាសទទួល ស្គាល់...

សេចក្តីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការស្រុក ឃុំទាំង៣ វិស័យនានា និងការបញ្ចូលបុគ្គ លិកអប់រំ សិស្សានុសិស្សជាសមាជិក ស.ស.យ.ក ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានប្រកាសទទួល ស្គាល់ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង

- ពាណិជ្ជកម្ម -

 

កោះកុង÷ លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សហភាពសហ ព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណ:កម្មាធិការស្រុក ឃុំទាំង៣ វិស័យនានា និងការបញ្ចូលបុគ្គលិកអប់រំ សិស្សា នុសិស្ស ជាសមាជិកសហភាពសហព័្ធយុវជនកម្ពុជា ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នារសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅសាលមហោ ស្រពខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តី សោម នស្សរីករាយយ៉ាងខ្លាំង ដោយបានចូលរួម ក្នុងពិធីប្រកាសតែសម្រួល និងទទួល ស្គាល់សមាសភាពគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំទាំង៣ តាមវិស័យនានា ព្រមទាំងការបញ្ចូលបុគ្គលិកអបរំ សិស្សានុសិស្ស ទូទាំងស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាសមាជិក ស.ស.យ.ក។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានជម្រាបជូន អំពីប្រវត្តិស្នាក់ដៃ និងសកម្មភាពមួយចំនួន របស់អង្គការមួយនេះ! សហភាពសហព័ន្ធយុវជន (ស.ស.យ.ក) គឺជាអង្គការប្រមូលផ្ដុំចលនាយុវជនកម្ពុជា ជាកម្លាំងមហាសាមគ្គី ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ មានបំណងបន្តបុព្វហេតុជាតិមាតុភូមិ និងប្រជាជនរបស់សមាគមយុវ ជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិឡើង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ បន្ទាប់មកបានប្ដូរមកជា សមាគមយុទ្ធជន ហើយត្រូវបានអង្គមហាសន្និបាត សម្រេចប្ដូរឈ្មោះ ពីរ សមាគមយុទ្ធជនកម្ពុជា(ស.យ.ក) មកជាសហភាពសហ ព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១២។
ក្នុងដំណើរការ នូវសកម្មភាពអស់រយៈពេល ៤៤ ឆ្នាំកន្លងមកនេះ សមាជិក សមាជិកា របស់យុវជនសង្គ្រោះជាតិកម្ពុជា សមាគម យុវជនកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរួមយ៉ាងសកម្មក្នុងការរំដោះប្រទេសជាតិ ពីគ្រោះមរណ: ការស្វែងរក និងរក្សាសន្តិភាព ស្ថិរភាព ព្រមទាំងការស្តា និងការកសាងឡើងវិញ នៃព្រះរាជាណាចក្រកម្ពុជតែមួយ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ រហូតសម្រេចបាន នូវសមិទ្ធិផលជាផ្លែផ្កាដ៏ធំធេងជាបន្តបន្ទាប់។

លោកជំទាវបានថ្លែងបញ្ជាក់ថា សមាជិកសមាជិកាទាំងអស់ គឺជាធនធាន កម្លាំង ចលករយ៉ាងសំខាន់ បើទោះបីជា ស.ស. យ.ក ខេត្ត គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ប៉ុន្តែអង្គការមួយនេះបានជួយការងារជាច្រើន របស់អាជ្ញាធរមូលដ្ឋាន ពិសេសការងារជួយជនរងគ្រោះ កុមារកំព្រា ការ ងារសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើន រួមទាំងការងារយុវជនផងដែរ ដែលសកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងអំពីការចូលរួមក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនការអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនស្របតាមលក្ខន្កិក: និងបទបញ្ជាផ្ទៃក្នុង៕ដោយ ញុឹប សន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម