ទំព័រដើម ទំព័រដើម កិច្ចប្រជុំ ផ្សព្វផ្សាយ ត្រួតពិនិត្យ និងពង្រឹងយន្តការគណៈកម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្តកោះកុង

កិច្ចប្រជុំ ផ្សព្វផ្សាយ ត្រួតពិនិត្យ និងពង្រឹងយន្តការគណៈកម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្តកោះកុង

- ពាណិជ្ជកម្ម -

 

កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដឹកនាំកិច្ចប្រជុំ ស្តីពី ការផ្សព្វផ្សាយ ត្រួតពិនិត្យ និងពង្រឹងយន្តការ គណៈកម្មការត្រួតពិនិត្យគ្រឿង ញៀនខេត្ត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ នៅសាលមហោស្រពខេត្តកោះ កុង ដោយមានការអញ្ជើញចូលរួមពី បណ្តិត សំឃិត វៀន អភិបាលរងខេត្ត អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាអនុប្រធានលេខា ធិការដ្ឋាន នៃ គ.ត.គ.ញ.ខ.លោក ឧត្តម សេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងជាអនុប្រធាន គ.ត.គ. ញ.ខ ឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងទទួលបន្ទុកផែនគ្រឿងញៀនខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន នៃ គ.ត.គ. ញ.ខ ឯកឧត្តម លោកជំទាវ លោក លោក ស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង សិក្សានុសិស្ស។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ជាសក្ខីភាពប្រវត្តិសាស្ត្រដែលយើងបានដឹងគ្រប់គ្នា” មានសន្តិភាព មានការអភិវឌ្ឍ។! អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ.ឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសឯក និងប្រតិបត្តិនយោបាយ ឈ្នះ.ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ។

លោកជំទាវបានមានប្រសាសន៍ថា ជាមួយនឹងវិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងបន្តបង្ករនៅផលលំបាកជាច្រើន ដល់ផ្នែកសុខ ភាព និងសេដ្ឋកិច្ចសង្គម បទឧក្រិដ្ឋ និងបទល្មើសផលិត ចរាចរណ៍ ជួញដូរ ចែក ចាយ និងប្រើប្រាស់គ្រឿងញៀនទាំងក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ក៏មានការកើនឡើងយ៉ាងខ្លាំងគួរឱ្យគាត់សម្គាល់។ ក្នុងនោះ ខេត្តកោះកុងរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពគ្រឿងញៀននៅមានការវិវត្តប្រែប្រួលយ៉ាងខ្លាំង គួរអោយគាត់សម្គាល់ និងព្រួយបារម្ភផងដែរ។
– បរិមាណគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួនកាន់តែច្រើន បានជាបន្តបន្ទាប់ ប្រភេទគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាន និងប្រើប្រាស់ ភាគច្រើន គឺជាប្រភេទICE មិនមែនប្រភេទគ្រាប់ដូចមុន ដែលការផ្លាស់ប្ដូរ ពីវត្តមានប្រភេទគ្រាប់ និងកើនឡើងនៅវត្តមានប្រភេទ ICE គឺជាសញ្ញានៃការបង្ករគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរសម្រាប់អ្នកប្រើ។
ករណីចែកចាយ លក់ដូរតូចតាច និងការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ មួយចំនួនក្នុងខេត្ត នៅតែជាការរំខាន ជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ និងអាណាព្យាបាលដែលយើងត្រូវតែបន្តគិតគូរ និងចាត់ វិធានការ សមស្របបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាល ខេត្ត បានថ្លែងកោតសរសើរ ចំពោះគណៈ កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលេខាធិការដ្ឋាន សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធ ហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងកោះ កុង និងអាជ្ញាធរក្រុង.ស្រុក អធិការដ្ឋាននគរបាលក្រុង.ស្រុក មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក អាជ្ញាធរឃុំ.សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ. សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានអនុវត្តនិងចូលរួម សហការយ៉ាង សកម្មក្នុងការទប់ស្កាត់ បង្ក្រាប នូវបទ ល្មើសជួញដូង ចែកចាយ និងប្រើប្រាស់គ្រឿងញៀននាពេលកន្លងមក៕ ដោយ ញុឹប សន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម